មីយ៉ាន់ម៉ាចាប់ផ្ដើមដំណើរការបោះឆ្នោតប្រធានាធិបតី

មីយ៉ាន់ម៉ាចាប់ផ្ដើមដំណើរការបោះឆ្នោតប្រធានាធិបតី - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋសភាមីយ៉ាន់ម៉ានាថ្ងៃទី៨ កុម្ភៈ (រូបថត៖Xinhua/TTXVN)

(VOVworld) - ដំណើរការបោះឆ្នោតប្រធានាធិបតីនៅមីយ៉ាន់ម៉ាចាប់ផ្ដើមប្រព្រឹត្តទៅ
នាថ្ងៃទី១០ មិនា ក្រោយពីពេលក្រុមតំណាងក្នុងរដ្ឋសភាមីយ៉ាន់ម៉ា រួមមានសភា
ជាន់ទាប ព្រឹទ្ធសភា និងក្រុមកងទ័ពបានដាក់ជូនបញ្ជីរាយនាមបេក្ខជនឈរឈ្មោះ
ជាប្រធានាធិបតីប្រទេសនេះ។តាមការកំណត់ ក្រុមតំណាងទាំង៣ក្នុងរដ្ឋសភា
ពោលខាងលើនឹងជ្រើសរើសបេក្ខជនមួយរូបនៃក្រុមនិមួយៗ ដើម្បីចូលរួមការបោះ
ឆ្នោតប្រធានាធិបតីនៅវង់ចុងក្រោយតាមរយៈរូបភាពបោះសម្លេង។បេក្ខជនណា
ទទួលបានសម្លេងគាំទ្រច្រើនបំផុតនឹងក្លាយទៅជាប្រធានាធិបតី ខណៈ ដែល
បេក្ខជនចំនួន២រូបនៅសេសសល់នឹងកាន់ដំណែងអនុប្រធានាធបិតី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ