មីយ៉ាន់ម៉ាពន្យាពេលចំពោះស្ថានភាពប្រកាសអាសន្នក្នុងតំបន់ប៉ះបោ Meikhtila

(VOVworld) –ក្នុងសម័យប្រជុំពិសេសដែលបានប្រព្រឹត្តទៅនៅ រដ្ឋធានី Nay Pyi Taw
នាថ្ងៃទី ២១ ឧសភា រដ្ឋសភាមីយ៉ាន់ម៉ាទើបនឹងបានអនុម័តលើការសម្រេចចិត្តពន្យា
ពេលបន្ថែម​ ៦០ ថ្ងៃទៀតចំពោះស្ថានភាពប្រកាសអាសន្នក្នុងតំបន់ប៉ះបោ Meikhtila
និងទីរួមស្រុកចំនួន ៣ ភាគខាងជើងប្រទេសនេះ ដើម្បីដោះស្រាយបញ្ហាជាបន្ទាន់
ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងមក។ មុននោះ នាថ្ងៃទី ២២ មិនា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein បានប្រកាស ស្ថានភាពអាសន្នក្នុងទីរួម
ស្រុកចំនួន ៤ ចំណុះតំបន់ Mandalay ភាគខាង ជើងប្រទេសនេះ។ ក្រៅពីនោះ ក្នុងសម័យប្រជុំពិសេសនេះរដ្ឋសភាមីយ៉ាន់ម៉ាក៏បានអនុម័តលើការបង្កើតគណៈ
កម្មាធិការស្រាវជ្រាវរួមមួយអំពីសិទ្ធិរបស់អ្នកម្ចាស់និងពលករ។ ក្នុងសម័យប្រជុំមុន
នោះ នាថ្ងៃទី ២១ មិនា ឆ្នាំ ២០១៣ រដ្ឋសភាមីយ៉ាន់ម៉ាបានអនុម័តនិងត្រូវបាន
ចុះហេត្ថលេខាចេញផ្សាយច្បាប់ចំនួន ៦ ក្នុងនោះមានច្បាប់ ប្រឆាំងនឹងភាគីប្រឆាំង
ត្រូវបានលុបចោល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ