មីយ៉ានម៉ា៖រដ្ឋាភិបាលនិងបណ្តាក្រុមជាតិសាសន៌ត្រៀមរៀបចំសន្ទនានយោបាយ

មីយ៉ានម៉ា៖រដ្ឋាភិបាលនិងបណ្តាក្រុមជាតិសាសន៌ត្រៀមរៀបចំសន្ទនានយោបាយ - ảnh 1
រដ្ឋាភិបាលមីយ៉ានម៉ានិងបណ្តាក្រុមជាតិសាសន៌ត្រៀមរៀបចំសន្ទនានយោបាយ
រូបថតៈ TTXVN)

(VOVworld)-ជំនួបក្នុងរយៈពេល២ថ្ងៃរវាងបណ្តាអ្នកចរចារសន្តិភាពរបស់រដ្ឋាភិ​បាលម៉យ៉ានម៉ាដឹកនាំដោយរដ្ឋមន្រ្តីខុទ្ទកាល័យប្រធានាធិបតី Aung Min និង តំណាងក្រុមជាតិសាសន៌ចំនួន១៦បានប្រព្រឹទ្ធទៅនៅ Myitkyina ភាគ ខាងជើង
ទីក្រុង Kachin។ សេចក្តីថ្លែងការណ៌រួមដែល ត្រូវបាននាំចេញ​បន្ទាប់ពីកិច្ចប្រជុំ
ឲ្យដឹងថា វង់ចរចារជាបន្តនឹងប្រព្រឹទ្ធទៅនៅរដ្ឋ Kayin ភាគអាគ្នេយ៌មីយ៉ានម៉ានា
ពេលខាងមុខ។ តាមសេចក្តីថ្លែងការណ៌ពោលខាងលើ ទោះបីជាមិនសម្រេចបាន លទ្ធផលណាមួយឡើយ ប៉ុន្តែភាគីនានាបានអះអាងជាថ្មីម្តងទៀតថា សន្យាបន្ត ដំណើរការសន្តិភាពតាមរយៈបទឈប់បាញ់លើទូទាំងប្រទេស និងចងក្រង់ ក្របខ័ណ្ឌ១សម្រាប់ជំនួបសន្ទនានយោបាយ និងចុងក្រោយគឺត្រៀមរៀបចំ សន្ទ
នានយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ