មូលដ្ឋានទ័ពអាមេរិកនៅភាគខាងជើងអ៊ីរ៉ាក់រងការបាញ់ប្រហារដោយរ៉ុក្កែត

(VOVWORLD) - នាថ្ងៃទី ១៣ ខែកុម្ភៈ គ្រាប់រ៉ុក្កែត Katyusha បានបាញ់ប្រហារចំលើមូលដ្ឋានយោធាអាមេរិកដែលឈរជើងនៅខេត្ត Kirkuk ភាគខាងជើងអ៊ីរ៉ាក់។
មូលដ្ឋានទ័ពអាមេរិកនៅភាគខាងជើងអ៊ីរ៉ាក់រងការបាញ់ប្រហារដោយរ៉ុក្កែត - ảnh 1 គ្រាប់រ៉ុក្កែត Katyusha បានបាញ់ប្រហារត្រូវលើមូលដ្ឋានយោធាអាមេរិក ដែលឈរជើងនៅខេត្ត Kirkuk ភាគខាងជើងអ៊ីរ៉ាក់ (រូបថត៖ Reuters)

 ការវាយប្រហារនេះបានកើតឡើងនៅពេលយប់នៅពេលដែលមានគ្រប់រ៉ុក្កែតត្រូវបានបាញ់ចំលើមូលដ្ឋានយោធា K1 នៅខេត្ដ Kirkuk ប៉ុន្តែវាមិនបណ្តាលឱ្យការខូចខាតអ្វីនោះទេ។ ប៉ូលីសអ៊ីរ៉ាក់បានអនុវត្តការឆែកឆេរតំបន់ដែលរ៉ុក្កែតត្រូវបានបាញ់ចេញ ហើយបានរកឃើញជើងទម្រកំាំភ្លើងបាញ់រ៉ុក្កែត Katyusha ដោយមានកំាំភ្លើងចំនួន ១២ រន្ធ ជាមួយនឹងគ្រាប់រ៉ុក្កែតតែមួយគត់ បានបាញ់ទៅលើមូលដ្ឋាន K1។

ការវាយប្រហារនេះបានធ្វើឡើងនៅចំថ្ងៃរំលឹកខួប អនុស្សាវរីយ៍ Arbaeen ពោលគឺក្រោយរយៈពេល៤០ ថ្ងៃ បន្ទាប់ពី មរណភាពរបស់ឧត្តមសេនីយ៍ Qassem Soleimani  - មេបញ្ជាការកងកំលាំង Quds នៃកងឆ្មាំបដិវត្តអ៊ីរ៉ង់ និងលោក Abu Mahdi al-Muhandis មេបញ្ជាការរងនៃកងកំលាំងយោធា Hashd Shaabi នៅអ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ