មូស្គូត្រៀមខ្លួនជាស្រេចរៀបចំជំនួបក្រៅផ្លូវការរវាងភាគីនានានៅស៊ីរី

មូស្គូត្រៀមខ្លួនជាស្រេចរៀបចំជំនួបក្រៅផ្លូវការរវាងភាគីនានានៅស៊ីរី - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov (Image: Vietnam+)

(VOVworld) – មូស្គូត្រៀមខ្លួនជាស្រេចរៀបចំជំនួបក្រៅផ្លូវការរវាងរដ្ឋាភិបាល ស៊ីរីនិងភាគីប្រឆាំងនៅស៊ីរីដោយមានការចូលរួមរបស់ប្រទេសលោកខាងលិច។ នេះគឺជាសេចក្តីប្រកាសនៃតំណាងពិសេសរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុក
បញ្ហានៅមជ្ឈឹមបូរព៌ារនិងជាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov  ដែលត្រូវបាននាំចេញ នាថ្ងៃទី ៦ វិច្ឆិកា បន្ទាប់ពីជំនួបជាមួយតំណាងនៃភាគី
ប្រឆាំងនៅស៊ីរីនៅទីក្រុង Geneva ស្វីស។ លោក Bogdanov  បានឲ្យដឹងថា៖រុស្ស៊ី
បាននាំចេញការផ្តើមគំនិតនេះសំដៅបង្កស្ថានភាពងាយស្រួលសំរាប់ការរៀបចំ
សន្និសីទសន្តិភាពស៊ីរីលើកទី ២ នៅស្វីស។ តាមគំរោង រុស្ស៊ីនឹងអញ្ជើញតំណាង
នៃរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងបេសកជនពិសេសរបស់ អ.ស.ប. និងសម្ព័ន្ធ
អារ៉ាប់ លោក Lakhdar Brahimi  ចូលរួមសន្និសីទពោលខាងលើ។ ភាគីទាំង ២ អាចឯកភាពអំពីការទាក់ទងផ្ទាល់ចំពោះបញ្ហាមនុស្សធម៌។ពីនោះឈានទៅ
ការត្រិះរិះមានលក្ខណៈនយោបាយមួយ។ ស្តីពីសកម្មភាពនៃអង្គការអន្តរជាតិ
លោក Bogdanov  បានវាយតំលៃថា៖  អ.ស.ប. និងអង្គការហាមឃាត់ការប្រើ
ប្រាស់និងជួញដូរអាវុធគីមី (OPCW) បានអនុវត្តភារកិច្ចរបស់ខ្លួននៅស៊ីរីប្រកប ដោយជោគជ័យនិងប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ