ម្ហូបទាំង ៩ មុខពេញនិយមបំផុតនៅវៀតណាម ដែលត្រូវ​បានបោះឆ្នោត​ដោយ​កាសែតបរទេស

(VOVWORLD) - មុខម្ហូបបន្ទាប់ដែល TasteAtlas បានបោះឆ្នោតជ្រើសរើសនោះគឺ៖ បង្អែម; សាច់គោខ; នំបញ្ចុកសាច់គោ Hue - ម្ហូបដ៏ឆ្ងាញ់ពិសារដែលមានប្រភពមកពី Hue; ចាខ្វៃ; បាញឆែវ;ណែមចៀន និងនំប៉័ងសាច់។
ម្ហូបទាំង ៩ មុខពេញនិយមបំផុតនៅវៀតណាម ដែលត្រូវ​បានបោះឆ្នោត​ដោយ​កាសែតបរទេស - ảnh 1ភ្ញៀវបរទេសទទួលទានហ្វើ។ រូបថត៖ Dinh Huy/thanhnien.vn

TasteAtlas ត្រូវបានចាត់ទុកថាជាផែនទីម្ហូបអាហាររបស់ពិភពលោកទើបតែបានបោះឆ្នោតជ្រើសរើសមុខម្ហូបវៀតណាមដ៏ពេញនិយមបំផុត។ មុខម្ហូបដំបូងដែល TasteAtlas ឧទ្ទេសនាមគឺនំបញ្ចុកសាច់ជ្រូកអាំង ក្នុងនោះ នំបញ្ចុកសាច់ជ្រូកអាំងនៅទីក្រុងហាណូយត្រូវបានវាយតម្លៃខ្ពស់បំផុត។ មុខម្ហូបនេះត្រូវបានអន្តរជាតិទទួលស្គាល់នាឆ្នាំ ២០១៦ ក្នុងកម្មវិធីម្ហូបអាហាររបស់កំពូលមេចុងភៅ Anthony Bourdain នៅពេលដែលលោកបានទទួលទាននំបញ្ចុកសាច់ជ្រូកអាំងជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama ។

មុខម្ហូបបន្ទាប់ដែល TasteAtlas បានបោះឆ្នោតជ្រើសរើសនោះគឺ៖ បង្អែម; សាច់គោខ; នំបញ្ចុកសាច់គោ Hue - ម្ហូបដ៏ឆ្ងាញ់ពិសារដែលមានប្រភពមកពី Hue; ចាខ្វៃ; បាញឆែវ;ណែមចៀន និងនំប៉័ងសាច់។

ម្ហូបចុងក្រោយដែលត្រូវបាន TasteAtlas រំលឹកដល់នោះគឺហ្វើ ដែលជាមុខម្ហូបជាតិដ៏ពេញនិយមបំផុតរបស់វៀតណាម។ នេះក៏ជាមុខម្ហូបវៀតណាមដែលពេញនិយមបំផុតមួយនៅអឌ្ឍគោលខាងលិច ដោយសាររសជាតិដ៏ឆ្ងាញ់ពិសារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ