មហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២០២៣៖ បន្តលើកកម្ពស់ស្មារតី សាមគ្គីភាព - សុខដុមបនីយកម្ម

(VOVWORLD) - អបអរសាទរមហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៣   សកម្មភាពដ៏មានអត្ថន័យជាច្រើនបានប្រព្រឹត្តទៅនៅកន្លែងជាច្រើននៅទូទាំងប្រទេស.
មហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២០២៣៖ បន្តលើកកម្ពស់ស្មារតី សាមគ្គីភាព - សុខដុមបនីយកម្ម - ảnh 1គណៈប្រតិរណសិរ្សមាតុភូមិវៀតណាម បានទៅសួរសុខទុក្ខ និងអបអរសាទរព្រះតេជគុណ Thich Thien Phap អនុប្រធានអចិន្ត្រៃយ៍នៃមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម ។រូបថត៖ L.H/thanhuytphcm.vn

នារសៀលថ្ងៃទី ២៦ ឧសភា គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោកស្រី Nguyen Thi Thu Ha អនុប្រធាន និងជាអគ្គលេខាធិការ បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរចំពោះឥស្សរជន ព្រះសង្ឃ ពុទ្ធបរិស័ទ នៅការិយាល័យ II នៃមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម និងព្រះតេជគុណ Thich Thien Phap អនុប្រធានអចិន្ត្រៃយ៍នៃមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម នៅទីក្រុងហូជីមិញ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ឆ្នាំ ២០២៣។

លោកស្រី Nguyen Thi Thu Ha បានចូលរួមអបអរសាទរចំពោះព្រះតេជគុណ Thich Thien Phap និងព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទទាំងអស់ទទួលអំណររដូវកាលវិសាខបូជាប្រកបដោយសុខដុមរមនា្យ ភាពរីករាយ និងសុភមង្គល។ ដោយទទួលស្គាល់ការរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោកស្រី Nguyen Thi Thu Ha បានសង្កត់ធ្ងន់ថា៖ “អ្នកមុខអ្នកការសាសនា រួមជាមួយព្រះសង្ឃ ពុទ្ធបរិស័ទតែងតែរួមដំណើរជាមួយ ប្រទេសជាតិ និងមានការចូលរួមចំណែកយ៉ាងច្រើនកុះករ។ បាវចនារបស់យើងគឺ “Phuoc Hue Song Tu” មានន័យថា ធ្វើបានល្អក្នុងការងារសាសនា ទន្ទឹមនឹងនោះ ចូលរួមយ៉ាងសកម្មក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ជួយព្យាបាលជំងឺ ថែរក្សាសុខភាពប្រជាជន ចូលរួមយ៉ាងសកម្មក្នុងចលនាសប្បុរសធម៌ សន្តិសុខសង្គម”។

អបអរសាទរមហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៣   សកម្មភាពដ៏មានអត្ថន័យជាច្រើនបានប្រព្រឹត្តទៅនៅកន្លែងជាច្រើននៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ