មហាសន្និបាត IPU 132 ទទួលបានជោគជ័យដ៏ត្រចះត្រចង់ដោយមានការចេញសេចក្តីថ្លែងការណ៍ហាណូយ

មហាសន្និបាត IPU 132 ទទួលបានជោគជ័យដ៏ត្រចះត្រចង់ដោយមានការចេញសេចក្តីថ្លែងការណ៍ហាណូយ - ảnh 1
លោក Nguyen Sinh Hung និងលោក Saber Chowdhuryធ្វើជាសហ
អធិបតីសន្និសីទកាសែត


(VOVworld)-នាពេលរសៀលថ្ងៃទី១មេសា មហាសន្និបាតសហភាពអន្តរសភា ពិភពលោកលើកទី១៣២ បានបិទបញ្ចប់នឹងចេញសេចក្តីថ្លែងការណ៍ហាណូយ។ សេចក្តីថ្លែងការណ៍នេះ បានអះអាងនូវទស្សនវិស័យរបស់ IPU ក្នុងការអភិវឌ្ឍន៍​ចីរភាពដោយយកប្រជាជនធ្វើជាមជ្ឈមណ្ឌល ឈរលើការអនុវត្តសិទ្ធិមនុស្ស
ទាំងស្រុង។ ថ្លែងមតិក្នុងពិធីបិទបញ្ចប់មហាសន្និបាត IPU 132 ប្រធានរដ្ឋសភា
វៀតណាមលោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា រាល់បញ្ហាសំខាន់ៗ របស់ពិភពលោកនិយាយរួម និងប្រទេសនីមួយៗនិយាយដោយឡែក ត្រូវបាន លើកយកមកពិភាគ្សាយ៉ាងត្រឹមត្រូវ ដោយជម្រុញការអនុវត្តបណ្តាគោលដៅ អភិវឌ្ឍន៍ចីរភាពនាពេលអនាគត។ លោកបានអះអាងថា៖

        “ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង​ខណៈពេលដែលលោកប្រធាន IPU និង តំណាងនានាបានលើកទឹកចិត្តយើងខ្ញុំ និងសម្តែងនូវភាពសាមគ្គីចំពោះរដ្ឋ
សភាវៀតណាម។ តាងនាមជាប្រទេសរៀបចំ IPU លើកនេះ យើងខ្ញុំសូម
សម្តែង អំណរគុណចំពោះថ្នាក់ដឹកនាំ IPU ភ្ញៀវកិត្តិយស និងកម្មាភិបាល
របស់វៀតណាម និង IPU បានរួមចំណែកចូលក្នុងជោគជ័យនៃមហាសន្និបាត
នេះ”។

        “ជូនពរវៀតណាម ជូនពរជោគជ័យនៃមហាសន្និបាត IPU 132 ជូនពរឲ្យ អនាគតអភិវឌ្ឍន៍ល្អប្រសើរបស់ប្រជាជនវៀតណាមនិងសកលលោកទាំងមូល”។ នេះជាការចែករំលែករបស់តំណាងចូលរួម IPU ក្នុងសម័យបិទមហាសន្និបាត
IPU 132។ តំណាងនានាបានវាយតម្លៃខ្ពស់ការងារត្រៀមរៀបចំរបស់វៀតណាម
និងការ ដឹកនាំដ៏ឈ្លាសវៃរបស់ប្រធានរដ្ឋសភាវៀតណាម និងជាប្រធាន IPU 132
លោក Nguyen Sinh Hung៕

ប្រតិកម្មទៅវិញ

ផ្សេងៗ