មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១នៃសមាគមសន្តិសុខអ៊ីនធឺណែតជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១ នៃសមាគមសន្តិសុខអ៊ីនធឺណែតជាតិអាណត្តិ ២០២៣-២០២៨ ។ 
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១នៃសមាគមសន្តិសុខអ៊ីនធឺណែតជាតិ - ảnh 1រដ្ឋមន្ត្រី To Lam និងគណៈប្រតិភូបានថតរូបជាមួយសមាជិកនៃសមាគមសន្តិសុខតាមអ៊ីនធឺណែតជាតិ។ រូបថត៖ Minh Son/qdnd.vn 

សមាគមសន្តិសុខអ៊ីនធឺណែតជាតិគឺជាអង្គការសង្គម-វិជ្ជាជីវៈរបស់ពលរដ្ឋនិងអង្គការនានានៅវៀតណាមដែលប្រតិបត្តិក្នុងវិស័យសន្តិសុខអ៊ីនធឺណែតជាតិបង្កើតឡើងដោយស្ម័គ្រចិត្ត ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សមាជិក និងសាមគ្គីគ្នាដើម្បីធានាសន្តិសុខអ៊ីនធឺណែត តាមទិសដៅនិងយុទ្ធសាស្ត្រស្តីពីសន្តិសុខអ៊ីនធឺណែតជាតិ។

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១នៃសមាគមសន្តិសុខអ៊ីនធឺណែតជាតិ - ảnh 2នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ។ រូបថត៖ Minh Son/qdnd.vn 

ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានស្នើឱ្យសមាគមដាក់ចេញបេសកកម្មនិងចក្ខុវិស័យសមស្របនឹងសម័យកាល មិនត្រឹមតែបង្កើតប្រាក់ចំណេញសេដ្ឋកិច្ចប៉ុណ្ណោះទេ ក៏មិនត្រឹមតែការពារផលប្រយោជន៍របស់សមាជិកប៉ុណ្ណោះទេ ប៉ុន្តែឆ្ពោះទៅរកគោលដៅខ្ពស់ជាង គឺក្លាយជាកម្លាំងចលករចម្បងសម្រាប់បុព្វហេតុកសាងនិងការពារមាតុប្រទេស បង្កើតឧស្សាហកម្មសន្តិសុខអ៊ីនធឺណែតវៀតណាម ។ លោករដ្ឋមន្រ្តី To Lam ជឿជាក់ថា សមាគមនឹងចូលរួមវិភាគទានយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពក្នុងបុព្វហេតុអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ រួមចំណែកការពារសន្តិសុខ ផលប្រយោជន៍ និងអធិបតេយ្យភាពជាតិលើអ៊ីនធឺណែត។

មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈប្រតិបត្តិសមាគមសន្តិសុខអ៊ីនធឺណែតជាតិ អាណត្តិទី ១ (២០២៣-២០២៨) រួមមានសមាជិកចំនួន ២៨ នាក់។ ឧត្តមសេនីយ៍ឯក Luong Tam Quang សមាជិកមជ្ឈឹមបក្ស អនុរដ្ឋមន្រ្តីក្រសួងនគរបាលត្រូវបានមហាសន្និបាតជ្រើសតាំងជាប្រធានសមាគម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ