មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៩នៃរណសិរ្សមាតុភូមិវៀតណាមបានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVWORLD) -  បន្ទាប់ពីរយៈពេល ២ ថ្ងៃធ្វើការ នារសៀលថ្ងៃទី ២០ ខែកញ្ញា មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី៩ បានបិទបញ្ចប់ប្រកបដោយជោគជ័យនៅទីក្រុងហាណូយ។ ចូលរួមពិធីបិទ មានវត្តមាននាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc តំណាងក្រសួង ស្ថាប័ននានា ព្រឹទ្ធាចារ្យ បដិវត្តជើងចាស់ និងប្រតិភូជិត ១.០០០ នាក់ផងដែរ។

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៩នៃរណសិរ្សមាតុភូមិវៀតណាមបានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៩នៃរណសិរ្សមាតុភូមិវៀតណាមបានបិទបញ្ចប់ប្រកបដោយជោគជ័យ

នៅក្នុងពិធីបិទ តាងនាមរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានជម្រាបអំពីលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃអាណត្តិរដ្ឋាភិបាល ២០១៦- ២០១៩ និងការសម្របសម្រួលរវាងរដ្ឋាភិបាលនិងគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម។ តាមនោះ ជាមធ្យម ក្នុងរយៈពេល ៥ ឆ្នាំ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបាន ៦,៧៨% ពោលគឺ ឈានដល់កម្រិតខ្ពស់នៃគោលដៅដែលមហាសន្និបាតបានដាក់ចេញ។

ស្តីពីការសម្របសម្រួលរវាងរដ្ឋាភិបាលនិងរណសិរ្សមាតុភូមិវៀតណាមនោះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា យន្តការសម្របសម្រួលនេះ បានរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នាពេលខាងមុខ។ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ឧបនាយករដ្ឋមន្រ្តីមានបំណង ចង់អោយរណសិរ្សនឹងរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការកំណត់ព័ត៌មាននិងបង្កើតការស្រុះចិត្តគំនិតក្នុងសង្គម ដើម្បីអនុវត្តគោលការណ៍ណែនាំនិងគោលនយោបាយរបស់រដ្ឋ។ ស្តីពីកិច្ចការបរទេសវិញ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue មានបំណងថា៖ “ត្រូវរៀបចំប្រកបដោយភាពសម្បូរបែបនិងមានប្រសិទ្ធភាព នូវរាល់សកម្មភាពនៃកិច្ចការការបរទេស ដើម្បីរួមចំណែកដល់សកម្មភាពកិច្ចការបរទេសរបស់បក្ស សកម្មភាពការទូតរបស់រដ្ឋ រួមទាំងឃោសនានិងផ្គត់ផ្គង់ព័ត៌មានដល់មិត្តក៏ដូចជាដៃគូអន្តរជាតិ អំពីស្ថានភាពអភិវឌ្ឍនៅវៀតណាមលើគ្រប់វិស័យ ជាពិសេសព័ត៌មានដែលពាក់ព័ន្ធនឹងសិទ្ធិនិងអធិបតេយ្យភាពរបស់វៀតណាម ការការពារបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ ការធានាសិទ្ធិមនុស្សនិងសេរីភាពខាងជំនឿសាសនា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងនិងភាពជឿជាក់លើសាមគ្គីភាពនិងមិត្តភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនិងប្រជាជននៃប្រទេសដទៃទៀត”។

នៅក្នុងសម័យបិទបញ្ចប់នេះ តាងនាមសមាជិកចំនួន ៣៧៤ រូបនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនៃអាណត្តិទី ៩ អាណត្តិ ២០១៩ - ២០២៤ លោក Tran Thanh Man ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃអាណត្តិទី ៩ បានអញ្ជើញថ្លែងមតិទទួលភារកិច្ចដោយលើកឡើងថា៖ “យើងខ្ញុំយល់ដឹងយ៉ាងជ្រាលជ្រៅថា នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ក៏ពិតមែន ប៉ុន្តែក៏ជាការទទួលខុសត្រូវដែលអង្គមហាសន្និបាតជឿជាក់ប្រគល់អោយផងដែរ។ យើងខ្ញុំនឹងទទួលមរតករួមទាំងពង្រីកនូវផ្លែផ្កានៃបទពិសោធន៍តាមរយៈរយៈពេលនៃការស្រាវ ជ្រាវនិងការអនុវត្តគោលការ ណ៍ណែនាំនិងគោលនយោបាយរបស់រដ្ឋ ប្រកប ដោយប្រសិទ្ធភាព ព្រមទាំងពង្រីកបញ្ញាសមូហភាព ធានានូវសាមគ្គីភាព ឯកភាពខ្ពស់ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តន៍ប្រកបដោយជោគជ័យ នូវគោលបំណងនិងភារ កិច្ចដែលមហាសន្និបាតបានដាក់ចេញ”។

ក្នុងឱកាសនេះដែរ អង្គមហាសន្និបាតបានដាក់ចេញនូវសេចក្តីអំពាវនាវដល់ប្រជា ជនវៀតណាមគ្រប់រូបអោយជំរុញការស្នេហាជាតិនិងរួបរួមគ្នាកសាងនិងការពារប្រទេសជាតិអោយបានរឹងមាំជានិរន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ