មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី៩បានបើកដ៏មហោឡារិកនៅទីក្រុងហាណូយ

(VOVworld)-មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី៩ បានប្រព្រឹត្តទៅជាផ្លូវការនាព្រឹកថ្ងៃទី៧ធ្នូនៅរដ្ឋធានីហាណូយ។ អញ្ជើញចូលរួម
ក្នុងមហាសន្និបាតនេះ មានអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen
Phu Trong ប្រធានរដ្ឋ លោក Truong Tan Sang នាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុម
ប្រឹក្សាប្រឡងប្រណាំង-កោតសរសើមជ្ឈឹមលោក Nguyen Tan Dung ប្រធានរដ្ឋ
សភា លោក Nguyen Sinh Hung រួមទាំងថ្នាក់ដឹកនាំបក្ស រដ្ឋជាច្រើន រូបទៀត។ថ្លែង
មតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dungបានលើកច្បាស់ថា៖

        “មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី៩នេះ ជា ឱកាសដើម្បីលើកដំកើងសមូហភាព បុគ្គលនិងយុទ្ធជន និងគំរូឆ្នើមលើទូទាំង
ប្រទេស។ មហាសន្និបាតនេះ មានអត្ថន័យសំខាន់ក្នុងការលើកទឹកចិត្ត បក្សទាំង
មូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល បំផុសកម្លាំងពលំដ៏ធំធេង នៃផែនម
ហាសាមគ្គីជាតិ និងជម្រុញគ្រប់ជ្រុងជ្រោយនៃកិច្ចការផ្លាស់ប្តូរថ្មី បង្ករ កម្លាំងចល
ករសម្រាប់អនុវត្តប្រកបដោយជោគជ័យនូវមហាសន្និបាតបក្សទូទាំង ប្រទេស
លើកទី១២ រួមចំណែកចូលក្នុងការធ្វើឧស្សាហូបនីយកម្ម ទំនើបភាវូប នីយកម្ម កសាងនិងការពារមាតុប្រទេស”។

        ថ្លែងមតិបញ្ជាណែនាំនៅមហាសន្និបាតនេះ អគ្គលេខាបក្សកុម្មុយនិស្ត
លោក Nguyen Phu Trong បានមានប្រសាសន៍ថា៖

        “នាពេលខាងមុខ ចលនាប្រឡងប្រណាំងស្នេហាជាតិត្រូវផ្តោតសំខាន់ទៅ លើការអនុវត្តភារកិច្ចដ៏ធំធេងមួយគឺ លើកទឹកចិត្តបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលឲ្យខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវការ
ផ្តួចផ្តើមគំនិត គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។ កម្មាភិ បាលនិងបក្ខជនម្នាក់ៗ ត្រូវពង្រីកឲ្យបាននូវតួនាទីឈានមុខនិងជាកាត្តាស្នូល
ក្នុងរាល់ ការចលនាប្រឡងប្រណាំង។​តាមរយៈបណ្តាចលនារនេះ គប្បីបំប៉ន
និងពង្រីកឲ្យ បានច្រើនគំរូបុគ្គលឆ្នើម”។

        លោក Nguyen Phu Trong ក៏បានស្នើរឲ្យស្ថាប័នសារព័ត៌មានទូទាំង ប្រទេសធ្វើឲ្យបានល្អថែមទៀតការងារផ្សព្វផ្សាយគំរូឆ្នើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ