មហាសន្និបាតលើកទី ១ នៃសមាគមមិត្តភាពវៀតណាម-ហ្វីលីពីន


មហាសន្និបាតលើកទី ១ នៃសមាគមមិត្តភាពវៀតណាម-ហ្វីលីពីន - ảnh 1
មហាសន្និបាតលើកទី ១ នៃសមាគមមិត្តភាពវៀតណាម-ហ្វីលីពីន (Image: VOV)

(VOVworld) – នាថ្ងៃទី ២៩ តុលា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម
-ហ្វីលីពីនបានរៀបចំមហាសន្និបាតលើកទី ១ អាណត្តិ ២០១៤-២០១៩។ មហា
សន្និបាតបានបោះឆ្នោតគណៈកម្មាធិការដោយមានសមាជិកចំនួន ២៩ រូប ក្នុងនោះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Vu Van Tam ធ្វើជាប្រធានសមាគមមិត្តភាពវៀតណាម-ហ្វីលីពីន អាណត្តិ ២០១៤ - ២០១៩។ តាងនាមគណៈប្រធានសម្ព័ន្ធភាពបណ្ដាអង្គការមិត្តភាពវៀតណាម លោក Vu Xuan
Hong បានសង្កត់ធ្ងន់ថា៖ បក្សនិងរដ្ឋវៀតណាមយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ ទំនងមិត្តភាពសហប្រតិបត្តិការជាមួយបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍ ក្នុងនោះមាន
ហ្វីលីពីន។ សមាគមមិត្តភាពហ្វីលីពីន-វៀតណាមដែលត្រូវបានបង្កើតនិងដាក់ឲ្យ
មានសកម្មភាពគឺជាការអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការទ្វេភាគី។
លោក Vu Xuan Hong បានសម្តែងគោលបំណងថា៖ សមាគមមិត្តភាពវៀតណាម-
ហ្វិលីពីនរួមជាមួយបណ្ដាអង្គការមិត្តភាពផ្សេងៗទៀតរបស់វៀតណាមនឹងបង្កើនកិច្ច សហប្រតិបត្តិការក្នុងការរៀបចំសកម្មភាពជាក់ស្តែងរួមចំណែកក្នុងការបង្កើនការ
យោគយល់ គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំង ២ និយាយដោយឡែក​
និងប្រជាជននៃ បណ្ដាប្រទេសអាស៊ននិយាយរួម ឆ្ពោះទៅការកសាងសហគមន៍
អាស៊ាននាឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ