មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក៖ កម្មវិធីជួបសំណេះសំណាលជាមួយវៀតណាម

(VOVWORLD) - ក្នុងក្របខ័ណ្ឌនមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក ដែលប្រារព្ធឡើងនៅវៀតណាម នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា កម្មវិធីជួបសំណេះ សំណាលជាមួយវៀតណាមបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។

មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក៖ កម្មវិធីជួបសំណេះសំណាលជាមួយវៀតណាម - ảnh 1ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga ថ្លែងនៅកម្មវិធី។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានចែករំលែកជាមួយប្រតិភូ និងមិត្តភក្តិអន្តរជាតិនូវព័ត៌មានទូទៅអំពីប្រទេសវៀត ណាម សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងគោលនយោបាយកិច្ចការបរទេស របស់វៀតណាម។ លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ឆ្លងកាត់រយៈ ពេល ៣៥ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី បើកទ្វារចំហ និងធ្វើសមាហរណកម្ម វៀតណាម សម្រេចបានសមិទ្ធិផលដ៏ធំធេង មានអត្ថន័យប្រវត្តិសាស្ត្រជាច្រើន។ លោកស្រី Nguyen Phuong Nga បានឲ្យដឹងថា៖
“វៀតណាមយកចិត្តទុកដាក់ពិសេសដល់ការផ្សាភ្ជាប់សេដ្ឋកិច្ចជាមួយសង្គម រួមបញ្ចូលគ្នាគោលនយោបាយសេដ្ឋកិច្ចជាមួយគោលនយោបាយសង្គម កំណើន សេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយនឹងការអនុវត្តវឌ្ឍនភាពសង្គម និងសមភាពសង្គមនៅក្នុង ការបោះជំហាននីមួយៗ គោលនយោបាយនីមួយៗ និងក្នុងដំណើរការអភិវឌ្ឍន៍ទាំង មូល មិន “លះបង់” វឌ្ឍនភាពនិងសមភាពសង្គម ដើម្បីតាមរកកំណើនសេដ្ឋកិច្ច សុទ្ធសាធ។ វៀតណាមបានសម្រេចរួចរាល់ជាស្ថាពរនូវគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ ហើយកំពុងអនុវត្តន៍យ៉ាងសកម្មនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពដល់ឆ្នាំ ២០៣០។ អត្រាគ្រួសារក្រីក្របានថយចុះពី ៣០% ក្នុងឆ្នាំ ១៩៩២ មកត្រឹម ៥,២% នៅឆ្នាំ ២០២២ យោងតាមស្តង់ដារភាពក្រីក្រពហុវិមាត្រថ្មី”។
នៅក្នុងជំនួបនេះ គណៈប្រតិភូដែលអញ្ជើញចូលរួមមហាសន្និបាតក្រុមប្រឹក្សា សន្តិភាពពិភពលោកបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការ កសាង និងអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយមានបំណងថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មទៅក្នុងចលនាសន្តិភាពរួមរបស់មនុស្សជាតិ ដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព សមភាព ប្រជាធិបតេយ្យ វឌ្ឍនភាព និងអរិយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ