មហាសន្និបាតអ. ស.ប បានអនុម័តលើសន្ធិសញ្ញាជាសកលស្តីពីជនភៀសខ្លួន

(VOVWORLD) - នាថ្ងៃទី ១៧ ខែធ្នូ បណ្តាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិភាគច្រើនបានបោះឆ្នោតចំពោះការអនុម័តលើសន្ធិសញ្ញាជាសកលស្តីពីជនភៀសខ្លួន (GCR) ដែលបញ្ជាក់ពីស្មារតីសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ដើម្បីការពារជនភៀសខ្លួន និងការអភិវឌ្ឍសហគមន៍ទទួលជនចំណាកស្រុក។
មហាសន្និបាតអ. ស.ប បានអនុម័តលើសន្ធិសញ្ញាជាសកលស្តីពីជនភៀសខ្លួន - ảnh 1កុមារលីប៊ីនៅមូលដ្ឋានមួយសំរាប់ជនភៀសខ្លួននៅ Bani Walid

 សន្ធិសញ្ញាជាសកលស្តីពីជនភៀសខ្លួន មានបំណងចង់កាត់បន្ថយការដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើប្រទេសផ្សេងៗទៀត បន្ទាប់ពីប្រទេសជាង ១៥០ បានផ្តល់សច្ចាប័ន លើសន្ធិសញ្ញាជាសកលស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ ប្រកបដោយសុវត្ថិភាព និងសណ្ដាប់ធ្នាប់ (GCM)។ សន្ធិសញ្ញា GCM បានដាក់គោលដៅចំនួន២៣ ដើម្បីធានាដល់ការធ្វើចំណាកស្រុកស្របច្បាប់និងគ្រប់គ្រងក្រុមមនុស្សធ្វើចំណាកស្រុកឲ្យបានល្អក្នុងបរិបទចំនួនជនចំណាកស្រុកនៅលើពិភពលោកកាន់តែ កើនឡើងដល់ ២៥០ លាននាក់ ស្មើនឹង ៣% នៃចំនួនប្រជាជនសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ