មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣៖​ កូរ៉េខាងត្បូងអះអាងថា ការលុបបំបាត់នុយក្លេអ៊ែរែរនៅលើឧបទ្វីពកូរ៉េ ដើម្បីផលប្រយោជន៍ពិភពលោក

(VOVWORLD) -ការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េគឺមិនត្រឹមតែដើម្បីផលប្រយោជន៍នៃប្រទេសរៀងៗខ្លួន និងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ភាគឦសានប៉ុណ្ណោះទេ ថែមទាំងចំពោះពិភពលោកទាំងមូលទៀតផង។ 
មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣៖​ កូរ៉េខាងត្បូងអះអាងថា ការលុបបំបាត់នុយក្លេអ៊ែរែរនៅលើឧបទ្វីពកូរ៉េ ដើម្បីផលប្រយោជន៍ពិភពលោក - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និង ស.ប.ប.ក លោក Kim Jong-un

ស.ប.ប.ក កំពុងឆ្ពោះទៅរកគោលដៅលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង ហេតុដូច្នេះ បណ្ដាថ្នាក់ដឹកនាំនៅលើពិភពលោកគប្បីលើកទឹកចិត្តព្យុងយ៉ាងបន្តគោលដៅនេះ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានថ្លែងយ៉ាងដូច្នេះនាថ្ងៃទី ២៦ ខែកញ្ញានៅក្នុងសម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសសហប្រជាជាតិនីតិកាលទី ៧៣ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានចាត់ទុកថា មេកដឹកនាំ ស.ប.ប.ក លោក Kim Jong-un "ផ្លាស់ប្តូរស្ថានភាពនយោបាយ" នៅលើឧបទ្វីបកូរ៉េដោយបានបញ្ចប់ជាផ្លូវការនូវគោលនយោបាយអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ខ្លួននាថ្ងៃទី ២០ ខែមេសាកន្លងទៅ ហើយកំពុងផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ក៏មានជំនឿជាក់ថា ស.ប.ប.ក មិនបោះបង់ចោលការស្វែងរកសន្តិភាព និងវិបុលភាពប្រសិនបើសហគមន៍អន្តរជាតិគាំទ្រដល់ប្រទេសនេះ នឹងទីក្រុងសេអ៊ូល ដើម្បីផលប្រយោជន៍នៃបណ្ដាប្រទេសនៅតំបន់ តំបន់អាស៊ី ភាគឦសាន និងពិភពលោកទាំងមូល។

ស្ដីពីបញ្ហា ស.ប.ប.ក នោះ នាថ្ងៃដដែល នៅខាងក្រៅសម័យប្រជុំជាន់ខ្ពស់ជាប្រចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិនោះ លោកស្រី Kang Kyung-wha រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង បានជួបពិភាក្សាការងារដាច់ដោយឡែកជាមួយសមភាគីចិននិងជប៉ុនអំពីការខិតខំប្រឹងប្រែងរបស់សេអ៊ូល ដើម្បីឆ្ពោះទៅរកគោលដៅកសាងចំណងមិត្តភាព និងសន្តិភាពអន្តរកូរ៉េឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ