មហោស្រព Cotton Day ប្រព្រឹត្តិទៅជាលើកដំបូងនៅវៀតណាម

(VOVWORLD) -នាល្ងាចថ្ងៃទី ១២ កញ្ញា មហោស្រព Cotton Day ២០១៧ ត្រូវបានសម្ព័ន្ធសមាគមតម្បាញកាត់ដេរវៀតណាម និងសម្ព័ន្ធសមាគមសំឡីអាមេរិក (CCI) រៀបចំជាលើកដំបូងនៅទីក្រុងហូជីមិញ។ 
មហោស្រព Cotton Day ប្រព្រឹត្តិទៅជាលើកដំបូងនៅវៀតណាម - ảnh 1 មហោស្រព Cotton Day ប្រព្រឹត្តិទៅជាលើកដំបូងនៅវៀតណាម

នាល្ងាចថ្ងៃទី ១២ កញ្ញា មហោស្រព Cotton Day ២០១៧ ត្រូវបានសម្ព័ន្ធសមាគមតម្បាញកាត់ដេរវៀតណាម និងសម្ព័ន្ធសមាគមសំឡីអាមេរិក (CCI) រៀបចំជាលើកដំបូងនៅទីក្រុងហូជីមិញ។ Cotton Day ២០១៧ បានទាក់ទាញការចូលរួមរបស់សហគ្រាស ចំនួន ១០០ ភាគច្រើនគឺផ្នែកផលិតអំបោះក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើមនៃផ្នែកឧស្សាហកម្មតម្បាញកាត់ដេរវៀតណាម។ ផ្នែកអំបោះរបស់វៀតណាមនាបច្ចុប្បន្នមានសហគ្រាស់ប្រមាណ ៨០០  ទំហំពាណិជ្ជកម្មនាំចេញទទួលបានជាង ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ កប្បាសអាមេរិកមានចំនួន ៦០ % នៃចំនួននាំចូលសរុបរបស់វៀតណាម។ តាមរយៈព្រឹត្តិការណ៍នេះ សហគ្រាសនានាមានឱកាសស្វែងយល់នូវផលប៉ះពាល់នៃគោលនយោបាយពាណិជ្ជកម្មថ្មីរបស់អាមេរិកលើផ្នែកតម្បាញកាត់ដេរវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Vo Manh Hung ប្រធានតំណាងសម្ព័ន្ធសមាគមសំឡីអាមេរិកនៅវៀតណាមបានឲ្យដឹថា៖

“នេះគឺជាមហោស្រពដែលយើងមានបំណងតភ្ជាប់សហគ្រាសវៀតណាមក្នុងផ្នែកលិតអំបោះវៀតណាម។ ជាពិសេសគឺអ្នកប្រើប្រាស់កប្បាស Cotton ហើយយើងមានបំណងបង្កើតឡើងទីកន្លែងមួយដើម្បីអ្នកទាំងអស់គ្នាអាចមានទំនាក់ទំនងថ្មីជាមួយគ្នា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ