មហោស្រពឃោសនាចល័តទូទាំងប្រទេសវៀតណាមស្តីអំពី “វិលត្រលប់មក Dien Bien ” បានបើកនៅខេត្ត Dien Bien

មហោស្រពឃោសនាចល័តទូទាំងប្រទេសវៀតណាមស្តីអំពី “វិលត្រលប់មក Dien Bien ” បានបើកនៅខេត្ត Dien Bien  - ảnh 1
មហោស្រពឃោសនាចល័តទូទាំងប្រទេសវៀតណាមស្តីអំពី
“មកជាមួយ Dien Bien ” បានបើកនៅខេត្ត Dien Bien
(រូបថតៈ dienbientv.vn)


(VOVworld)-នាយប់ថ្ងៃទី១០មិនា មហោស្រពឃោសនាចល័តទូទាំងប្រទេស វៀតណាម
“វិលត្រលប់មកDien Bien ” ដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍រៀបចំឡើង បាន
បើកនៅទីក្រុង Dien Bien Phu ខេត្ត Dien Bien។ នេះជា សកម្មភាពសំដៅឆ្ពោះទៅរំលឹកខួប
លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu (ថ្ងៃទី ៧ឧសភា១៩៥៤-ថ្ងៃទី៧ឧសភា២០១៤) ដោយមានការចូលរួមរបស់សិល្បៈករ សិល្បៈការិនីមកពីខេត្ត ទីក្រុងចំនួន៤៨ នៅទូទាំង
ប្រទេស។ តន្រ្តីករ Nguyen Ngoc Tan ក្រុមឃោសនាចល័តខេត្ត Quang Binh ឲ្យដឹងថា៖

        “វិលត្រលប់មក Dien Bien លើកនេះ ជាទីកន្លែងផ្សាភ្ជាប់ជាមួយកេរិ៍ឈ្មោះនាយ
ឧត្តមសេនីយ៍​Vo Nguyen Giap បណ្តាសមាជិកក្នុងក្រុមសុទ្ធតែមានការរំភើបចិត្ត ។ ក្នុងបណ្តាថ្ងៃស្នាក់នៅខេត្ត Dien Bien យើងខ្ញុំបានប្រមូលផ្តុំឃោសនារយៈកាល៦០
ឆ្នាំនៃការរំដោះខេត្ត Dien Bien និងទៅសំដែងសិល្បៈនៅតំបន់ឆ្ងាយដាចស្រយាល់
ក្នុងបំណងផ្សព្វផ្សាយអំពីជ័យជំនេះ៦០ឆ្នាំមុននេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ