មហោស្រពផ្លែឈើភាគខាងត្បូងបានបើកនៅទីក្រុងហូជីមិញ

(VOVWORLD) -មហោស្រពផ្លែឈើភាគខាងត្បូងឆ្នាំ២០១៧បានបើកនាព្រឹកថ្ងៃទី១មិថុនានៅទីក្រុង ហូជីមិញ។

     

មហោស្រពផ្លែឈើភាគខាងត្បូងបានបើកនៅទីក្រុងហូជីមិញ - ảnh 1ទិដ្ឋភាពនៃ មហោស្រពផ្លែឈើភាគខាងត្បូង 

រូមជាមួយសកម្មភាពដូចរាល់ឆ្នាំ មហោ ស្រពឆ្នាំនេះ នៅមានការប្រឡង បង្ហាញថាសផ្លែឈើ៥មុខ និងមហោស្រពម្ហូបអាហារតាមដងវិថីអាស៊ី ដែលប្រព្រឹត្តទៅនាថ្ងៃទី១០មិថុនា។ លោក Bui Ta Hoang Vu នាយកមន្ទីទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖

        “ឆ្នាំ២០១៧នេះនឹងមានចំណុចថ្មីមួយចំនួន ដូចជា ម្ហូបអាហារបានច្នៃពីផ្លែ ឈើនឹងបានបង្ហាញក្នុងមហោស្រព ជាពិសេស នឹងមានការជួបប្រាស្រ័យម្ហូបអា ហាររវាងប្រទេសនានាក្នុងតំបន់អាស៊ី ដែលមានទំនាក់ទំនងសហប្រតិបត្តិការ ជាមួយទីក្រុងហូជីមិញ ទាំងលើវិស័យសេដ្ឋកិច្ចក៏ដូចជាការជួបប្រាស្រ័យវប្បធម៌ ជាដើម”។

        មហោស្រពផ្លែឈើភាគខាងត្បូងឆ្នាំ២០១៧នឹងប្រព្រឹត្តទៅពីថ្ងៃទី១ខែមិថុនា រហូតដល់ថ្ងៃទី៣០សីហាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ