មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១២ឆ្នាំ២០១៦បានបើកនៅខេត្ត Khanh Hoa

មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១២ឆ្នាំ២០១៦បានបើកនៅខេត្ត Khanh Hoa - ảnh 1
លោក Vu Hai អគ្គនាយករងវិទ្យុសម្លេងវៀតណាមនិងជាប្រធានគណៈចាត់តាំង
មហោស្រពថ្លែងមតិក្នុងពិធីបើក


(VOVworld)-មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១២ឆ្នាំ២០១៦ដោយ
ប្រធានបទ “ផ្សាយសម្លេងទំនើបនៅលើមូលដ្ឋានពហុបែប” ដោយវិទ្យុសម្លេង វៀតណាមរួមសហការជាមួយវិទ្យុសម្លេងនិងទូរទស្សន៍ខេត្ត Khanh Hoa រៀបចំ ឡើងដ៏មហោឡារិកនាយប់ថ្ងៃទី២០មេសានៅទីក្រុង Nha Trang ខេត្ត Khanh Hoa។ ថ្លែងមតិក្នុងពិធីបើក លោក Vu Hai អគ្គនាយករងវិទ្យុសម្លេងវៀតណាម និង ជាប្រធានគណៈចាត់តាំងមហោស្រពលើកនេះបានសង្កត់ធ្ងន់ថា៖

“ធ្វើយ៉ាងមេចដើម្បីឆ្លៀតយកបានចំណុចខ្លាំងនៃរូបសណ្ឋានផ្សព្វផ្សាយលើមូល
ដ្ឋានពហុបែប? ធ្វើយ៉ាងមេចដើម្បីមានវណ្ណកម្មផ្សាយសម្លេងគួរឲ្យទាក់ទាញ និង ផ្សាយទៅដល់មហាជនគ្រប់រូប?។ សង្ឃឹមថា តាមរយៈសកម្មភាពក្នុងក្របខ័ណ្ឌ
មហោស្រពលើកនេះ នឹងមានចំលើយសម្រាប់សំណួរបានចោទសួរខាងលើ។​ ប៉ុន្តែប្រការសំខាន់បំផុតគឺយើងត្រូវយកមហាជនជាអាទិភាពចំបង ទោះបីជាការ វិវឌ្ឍន៍ដោយមធ្យោបាយឬវិធីសាស្ត្រណាក៏ដោយ។ បំពេញល្អប្រការនេះ ការផ្សាយសម្លេងនឹងមានទីតាំងសក្តិសមក្នុងដួងចិត្តមហាជនជានិច្ច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ