មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ១០

(VOVWORLD) -ឆ្នាំនេះគឺជាឆ្នាំខួបអនុស្សាវរីយ៍គួរឲ្យកត់សម្កាល់នៃមហាស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាម៖ លើកទី ១០ ទិវាឧទ្ទេសនាមខ្សែភាពយន្តឯកសារដ៏ពិរោះបំផុតរបស់អឺរ៉ុបទៅកាន់ទស្សនិកជនវៀតណាម និងលើកទី ១០ នៃការជួបជុំជាមួយភាពយន្តឯកសារវៀតណមា។ 
មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ១០ - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែតស្ដីពីមហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ១០

មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ១០ នឹងប្រប្រឹត្តិទៅចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ដំណាច់ថ្ងៃទី ៩ ខែមិថុនានៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងដោយ សម្ព័ន្ធសមាគមបណ្ដាវិទ្យាស្ថានវប្បធម៌ និងស្ថានទូតបណ្ដាប្រទេសអឺរ៉ុប (EUNIC) និងផលិតកម្មភាពយន្តឯកសារវិទ្យាសាសស្ត្រ។ មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ១០ នេះទាក់ទាញការចូលរួមរបស់ខ្សែភាពយន្តឯកសារដ៏វិសេសវិសាល រស់រវើក ចំនួន ២៥ មកពីខឿនភាពយន្តនៃប្រទេសអឺរ៉ុបចំនួន ៩ គឺ៖ អូទ្រីស Wallonia-Brussels (បែលហ្ស៊ិក) បារាំង  ដាណឺម៉ាក អាល្លឺម៉ង់ អេស្ប៉ាញ ស្វ៊ីស សាធារណរដ្ឋឆែក អង់គ្លេស  អ៊ីស្រាអែលនិងប្រទេសម្ចាស់ផ្ទះវៀតណាម។ ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីសកម្មភាពរបស់ EUNIC ។

ឆ្នាំនេះគឺជាឆ្នាំខួបអនុស្សាវរីយ៍គួរឲ្យកត់សម្កាល់នៃមហាស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាម៖ លើកទី ១០ ទិវាឧទ្ទេសនាមខ្សែភាពយន្តឯកសារដ៏ពិរោះបំផុតរបស់អឺរ៉ុបទៅកាន់ទស្សនិកជនវៀតណាម និងលើកទី ១០ នៃការជួបជុំជាមួយភាពយន្តឯកសារវៀតណមា។ លោក Trinh Quang Tung អគ្គនាយករង នៃផលិតកម្មភាពយន្តេកសារវិទ្យាសាស្ត្រមជ្ឈឹមបានសង្កត់ធ្ងន់ថា៖

“មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាមលើកទី ១០ នេះ មានទ្រង់ទ្រាយ បើកទូលាយជាងមុន។ នាគ្រាដំបូង យើងខ្ញុំបានចាក់បញ្ចាំង ខ្សែភាពយន្តរបស់ ផលិតកម្មភាពយន្តឯកសារវិទ្យាសាស្ត្រមជ្ឈឹមតែប៉ុណ្ណោះ។ ប៉ុន្តែនាឆ្នាំនេះ យើងខ្ញុំបានះអញ្ជើញផលិតកម្មភាពយន្តផ្សេងៗទៀត ដែលមានខ្សែភាពយន្តគុណភាពខ្ពស់។ នាឆ្នាំនេះមានខ្សែភាពយន្តដ៏វិសេសវិសាលអំពី ឆាយាល័ក្ខណ៍របស់អធិការបតីអាល្លឺម៉ង់ លោកស្ដី Angela Merkel ផងដែរ”។

មហោស្រពភាពយន្តឯកសារអឺរ៉ុប - វៀតណាម លើកទី ១០ នឹងបើកនាវេលាម៉ោង ១៩ ថ្ងៃទី ៣១ ខែឧសភា នៅទាំងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។

ក្នុងរយៈពេលប្រព្រឹត្តិនោះ ទស្សនិកជននឹងបានទស្សនានូវវណ្ណកម្មភាពយន្តឯកសាររបស់វៀតណាម និងបណ្ដាប្រទេសដែលបានចូលរួមព្រឹត្តិកាណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ