មហោស្រពសៀវភៅឆ្នាំ ២០១៨ លើកតម្កើងវប្បធម៌អាន

(VOVWORLD) - ក្នុងឱកាសអបអរសាទរទិវាសៀវភៅវៀតណាម ថ្ងៃទី២១ ខែមេសា  ទិវាសៀវភៅ និង រក្សាសិទ្ធអ្នកនិពន្ធពិភពលោក (ថ្ងៃទី ២៣ ខែមេសា) បណ្ណាល័យជាតិវៀតណាមនឹង រៀបចំមហោស្រព សៀវភៅឆ្នាំ ២០១៨ ក្រោមប្រធានបទ "សៀវភៅ - ចំណេះដឹង នៃការស្ថាបនាអនាគត" ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែមេសា ។

 

មហោស្រពសៀវភៅឆ្នាំ ២០១៨ លើកតម្កើងវប្បធម៌អាន - ảnh 1 មហោស្រពសៀវភៅឆ្នាំ ២០១៨ លើកតម្កើងវប្បធម៌អាន

មហោស្រពសៀវភៅឆ្នាំនេះបានបន្តរួមចំណែកក្នុងការលើកតម្កើងតម្លៃសៀវភៅ លើយនិង បញ្ចាក់ពីតួនាទីដ៏សំខាន់របស់សៀវភៅក្នុងជីវិតនិងសង្គម។ មហោស្រពសៀវភៅ ឆ្នាំ២០១៨ នៅបណ្ណាល័យជាតិមានសកម្មភាពជាច្រើនដែលទាក់ទាញ មិត្តអ្នកអានដូចជា ពិព័រណ៍ "សៀវភៅ - ចំណេះដឹងនៃស្ថាបនាអនាគត" ប្រគល់រង្វាន់សៀវភៅជាតិ ការជួបប្រាស្រ័យ អ្នកនិពន្ធជាមួយមិត្តអ្នកអានជាដើម។

ជាពិសេស គណៈកម្មការចាត់តាំងកម្មវិធី នឹងទទួលបានការកៀរគរនិងជំនួយនានាពីអង្គការ បុគ្គល  ដើម្បីផ្តល់ជំនួយឧបត្ថម្ភទាំងនេះដល់បណ្ណាល័យនៅតំបន់ឆ្ងាយដាច់ ស្រយាលនិង បណ្ណាល័យដែលជួបការលំបាកជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ