មហោស្រពអាហារអន្តរជាតិ-Hue ឆ្នាំ២០១៦បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨មេសាដល់ថ្ងៃទី២ឧសភា

មហោស្រពអាហារអន្តរជាតិ-Hue ឆ្នាំ២០១៦បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨មេសាដល់ថ្ងៃទី២ឧសភា - ảnh 1
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ seatimes.com.vn)


(VOVworld)-ក្នុងសន្និសីទកាសែតនាថ្ងៃទី១៥មេសានៅទីក្រុង Hue គណៈចាត់​តាំងមហោស្រពអាហារអន្តរជាតិ-Hue ឆ្នាំ២០១៦បានឲ្យដឹងថា មហោស្រពអាហារ ឆ្នាំនេះបានប្រព្រឹត្តទៅក្នុងឱកាស Festival Hue ២០១៦ បានរៀបចំឡើង នៅសួន
ឧទ្យាន Phu Xuan។ ចូលរួមក្នុងពិធីនេះ មានស្តង់ទំនិញជាង១០០ ដែលក្នុងនោះ មានស្តង់ទំនិញអន្តរជាតិពី១៥ដល់២០មកពីបណ្តាប្រទេសអាស៊ាន និងប្រទេស
អាស៊ីមួយចំនួន។ លោក Dinh Manh Thang ប្រធានសម្ព័ន្ធសមាគម ទេសចរណ៍
Thua Thien Hue និងជាប្រធានគណៈចាត់តាំងមហោស្រពអាហារ លើកនេះ បាន
ឲ្យដឹងថា៖

“នេះគឺជាមហោស្រពលើកទី២។​ចំណុចខុសគ្នាពីឆ្នាំមុនគឺយើងខ្ញុំបានបើកទូ លាយការអញ្ជើញប្រទេសនានាលើពិភពលោក។ ពោលគឺក្រៅពីប្រទេសអាស៊ាន ឆ្នាំនេះយើងខ្ញុំបានអញ្ជើញថែមប្រទេសអឺរ៉ុបខាងលិចមួយចំនួនដូចជាប្រទេស
ព័រទុយហ្គាល់និងបារាំង និងក្នុងតំបន់គឺមានជប៉ុននិងកូរ៉េខាងត្បូង។ ជាពិសេស យើងខ្ញុំបានលើកស្ទួយឲ្យប្រជាជនលើទូទាំងប្រទេសនាំអាហារពិសេសរបស់ខ្លួន មកឧទ្ទេសនាមជាមួយមហាជន ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ