ម៉ាឡេស៊ីយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម

(VOVWORLD) - នាថ្ងៃទី ១៦ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុង San Francisco សហរដ្ឋអាមេរិក លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣០។

ធ្វើការផ្លាស់ប្តូរទិសដៅសម្រាប់បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងខ្លាំងក្លានាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើថា ភាគីទាំងពីរសហការជំរុញពាណិជ្ជកម្ម និងវិនិយោគ ខិតខំសម្រេចបានទំហំពាណិជ្ជកម្មឡើងទៅដល់ ១៨ ពាន់លានដុល្លារនាពេលខាងមុខ; សង្ឃឹមថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងយកចិត្តទុកដាក់ ក៏ដូចជា គាំទ្រអាជីវកម្មវៀតណាមក្នុងការផលិត និងនាំចេញផលិតផលហាឡាល់ទៅកាន់ទីផ្សារម៉ាឡេស៊ី។

ម៉ាឡេស៊ីយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim។ រូបថត៖ Thong Nhat/TTXVN

លោកប្រធានរដ្ឋបានថ្លែងអំណរគុណ និងសង្ឃឹមថា ម៉ាឡេស៊ីនឹងពង្រីកការគាំទ្រសម្រាប់វៀតណាមលើវិស័យបណ្តុះបណ្តាលបុគ្គលិក ពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយនៅចំពោះមុខគឺការចុះហត្ថលេខាលើកិច្ចចង់សម្ព័ន្អភាពរវាងទីក្រុង Hoi An និងទីក្រុង Melaka។ លោកប្រធានរដ្ឋ Vo Van Thuong បានស្នើម៉ាឡេស៊ីបង្កើតលក្ខខណ្ឌសម្រាប់វៀតណាមដើម្បីបញ្ចុះបញ្ចូលគណៈកម្មាធិការអឺរ៉ុប (EC) ដកកាតលឿងលើវិស័យជលផលរបស់វៀតណាម។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានអះអាងថា ម៉ាឡេស៊ី តែងតែយកចិត្តទុកដាក់ពិសេសចំពោះទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម។ ទន្ទឹមនឹងនោះ អះអាងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស។

អញ្ជើញពិភាក្សាអំពីបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគាំទ្រការរក្សាទស្សនៈរួម ដើម្បីធានាសន្តិភាព ស្ថិរភាព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ DOC សំដៅសម្រេចបាន COC ប្រកបដោយខ្លឹមសារ ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ