ម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពព្រមានខ្ពស់ដោយការគំរាមកំហែងពី IS នៅថៃ


ម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពព្រមានខ្ពស់ដោយការគំរាមកំហែងពី IS នៅថៃ - ảnh 1
ម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពព្រមានខ្ពស់ដោយការគំរាមកំហែងពី IS នៅថៃ (Image: VNA)

(VOVworld) – ប៉ូលីសម៉ាឡេស៊ីកំពុងស្ថាតក្នុងស្ថានភាពព្រមានខ្ពស់បន្ទាប់
ពីទទួលបានព័ត៌មានថា៖ ទាហាននៃអង្គការរដ្ឋឥស្លាមស្វ័យប្រកាស​ (IS)
បាន ជ្រាបចូលក្នុងប្រទេសថៃ។ កាសែត “New Straits Times” បានដកស្រង
ពាក្យសំដីរបស់អគ្គអធិការប៉ូលីសវង្សានុវង្សម៉ាឡេស៊ី លោក  Khalid Abur
Bakar បានថ្លៃងមតិនៅសន្និសីទកាសែតមួយនាថ្ងៃទី​ ៥​ ធ្នូ ថា៖ ប៉ូលីសកំពុង
បង្កើនសន្តិសុខដើម្បីទាប់ស្កាត់រាល់រឿងហេតុដែល IS អាចបណ្តាលឡើង។
 ប្រទេសជិតខាងថៃក៏កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះអាសន្នខ្ពស់ផងដែរ
ព្រមទាំង Kuala Lumpur នឹងសហការបច្ចុប្បនកម្មជាមួយបាងកកស្តីពីការ
គំរាមកំហែងរបស់ IS ក្នុងតំបន់។ មុននោះ នាថ្ងៃទី ៤ ធ្នូ ប៉ូលីសនិងសារ
ព័ត៌មានថៃបានផ្សាយព័ត៌មាន​ថា៖ ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាន
ព្រមានមជ្ឈដ្ឋាមន្ត្រីថៃអំពីការដែលមានមុខសញ្ញាទាក់ទិនដល់ IS ចំនួន ១០
នាក់បានឆ្លងដែនចូលក្នុងប្រទេសថៃដើម្បីវាយប្រហារទៅលើប្រជាពលរដ្ឋ
រុស្ស៊ីក៏ដូចជាប្រជាពលរដ្ឋនៃប្រទេសនានាដែលកំពុងចូលរួមសម្ព័ន្ធភាព
អន្តរជាតិប្រឆាំង IS នៅស៊ីរី ផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ