ម៉ាឡេស៊ីអំពាវនាវឲ្យអាស៊ានសាមគ្គីក្នុងបញ្ហាសមុទ្រខាងកើត

ម៉ាឡេស៊ីអំពាវនាវឲ្យអាស៊ានសាមគ្គីក្នុងបញ្ហាសមុទ្រខាងកើត - ảnh 1
រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein (រូបថត៖EPA/TTXVN)

(VOVworld) - រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein បាន
ដាស់តឿនសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សាមគ្គីគ្នាក្នុងបញ្ហា
សមុទ្រខាងកើតដើម្បីរាំងស្កាត់មហាអំណាចគ្រប់គ្រងនយោបាយនៅក្នុងតំបន់។
រដ្ឋមន្ត្រីលោក Hishammuddin Hussein នាថ្ងៃទី១៨ ធ្នូ បានសង្កត់ធ្ងន់ថា ប្រទេស
អាស៊ាននិមួយមិនអាចប្រឈមមុខដោយផ្ទាល់ខ្លួនជាមួយនឹងមហាអំណាច ប៉ុន្តែ
នៅពេលធ្វើសកម្មភាពដូចសម្ព័ន្ធភាពរបស់១០ប្រទេសនោះគឺសម្បីតែចិនមិនអាច
មើលងាយគោលជំហររបស់ប្លុកនេះបានឡើយ។រដ្ឋមន្រ្តីលោក Hussein ក៏បាន
អះអាងថា ម៉ាឡេស៊ីប្ដេជ្ញាចិត្តប្រឆាំងនឹងការដាក់ពង្រាយយុទ្ធភ័ណ្ឌយោធានៅ
តំបន់ជំលោះនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ