យុទ្ធនាការ “រួមគ្នាសម្អាតសមុទ្រ” ២០១៩: សូមស្និទ្ធស្នាលជាមួយមហាសាគរ

(VOVWORLD) -  នារសៀលថ្ងៃទី ៤ ខែមិថុនា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមនិងមជ្ឈមណ្ឌលស្ម័គ្រចិត្តជាតិបានសហការជាមួយអង្គភាពពាក់ព័ន្ធ បើកសន្និសីទកាសែត ដើម្បីណែនាំនូវយុទ្ធនាការ “រួមគ្នាសម្អាតសមុទ្រ” ឆ្នាំ ២០១៩ ក្រោមប្រធានបទ ៖ “សូមស្និទ្ធស្នាលជាមួយមហាសាគរ”។

នេះជាលើកទីបួនដែលយុទ្ធនាការ “ រួមគ្នាសម្អាតសមុទ្រ” ឆ្នាំ ២០១៩ ដែលត្រូវបានអនុ វត្តន៍ទូទាំងប្រទេស ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែមិថុនា រហូតដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០១៩។ យុទ្ធនាការនេះមានគោលបំណង លើកកម្ពស់ការយល់ដឹងនិងសកម្ម ភាពរបស់ប្រជាជននិងភ្ញៀវទេសចរក៏ដូចជាសហគមន៍ទាំងមូល អំពីតួនាទីសំខាន់របស់សមុទ្រចំពោះជីវភាពប្រចាំថ្ងៃរបស់មនុស្ស។ លើសពីនេះទៅទៀត គឺជាសេចក្តីអំពាវនាវឱ្យសង្គមទាំងមូលរួមដៃក្នុងកិច្ចការពារបរិស្ថានសមុទ្រ តាមរយៈសកម្ម ភាពជាក់ស្តែង ក្នុងនោះមានទាំងសកម្មភាពសុខុមាលភាពសង្គមដើម្បីលើកទឹកចិត្តឱ្យអ្នកនេសាទចេញទៅសមុទ្រសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ