យុទ្ធនាការ ១៦ ថ្ងៃ ធ្វើសម្មភាពប្រយុទ្ធប្រឆាំងអំពើហិង្សាជាមួយស្ត្រី និងកុមារី

(VOVWORLD) - យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ អំពើហឹង្សាលើស្ត្រីធ្វើឱ្យប្រទេសនានាជុំវិញពិភពលោកបាត់បង់ ផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៣,៧% ជារៀងរាល់ឆ្នាំ ប៉ុន្តែកាលពីឆ្នាំមុន ប្រទេសនានាបានចំណាយត្រឹមតែ ០,២% នៃ GDP ដើម្បីទប់ស្កាត់ស្ថានភាពនេះ។
យុទ្ធនាការ ១៦ ថ្ងៃ ធ្វើសម្មភាពប្រយុទ្ធប្រឆាំងអំពើហិង្សាជាមួយស្ត្រី និងកុមារី - ảnh 1អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina J.Mohammed ។ រូបថត៖ TTXVN

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រី (UN Women) នាថ្ងៃទី ២៥ វិច្ឆិកា និងបំផុស យុទ្ធនាការជាផ្លូវការរយៈពេល ១៦ ថ្ងៃ ធ្វើសម្មភាពប្រយុទ្ធប្រឆាំងអំពើហិង្សាជាមួយស្ត្រី និងកុមារី។ ខ្លឹមសារសំខាន់របស់យុទ្ធនាការឆ្នាំនេះគឺវិនិយោគដើម្បីទប់ស្កាត់។

UN Women បានជ្រើសរើសប្រធានបទនៃយុទ្ធនាការរយៈពេល ១៦ថ្ងៃក្នុងឆ្នាំនេះ គឺ "សាមគ្គីភាព។ វិនិយោគដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារី" ដើម្បីអំពាវនាវឱ្យប្រទេសនានាវិនិយោគបន្ថែមទៀត ទាំងផ្នែកធនធានហិរញ្ញវត្ថុ និងមនុស្ស ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាយេនឌ័រ។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ អំពើហឹង្សាលើស្ត្រីធ្វើឱ្យប្រទេសនានាជុំវិញពិភពលោកបាត់បង់ ផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៣,៧% ជារៀងរាល់ឆ្នាំ ប៉ុន្តែកាលពីឆ្នាំមុន ប្រទេសនានាបានចំណាយត្រឹមតែ ០,២% នៃ GDP ដើម្បីទប់ស្កាត់ស្ថានភាពនេះ។ . អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina J.Mohammed បានអំពាវនាវថា៖

“ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលស្ដីពីអនាគតនាពេលខាងមុខ ការប្តេជ្ញាចិត្តរបស់ប្រទេសនានាក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រីគឺមានសារៈសំខាន់ណាស់ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងសមូហភាព។ ការវិនិយោគលើការការទប់ស្កាត់មិនត្រឹមតែមានលក្ខណៈជាក់ស្ដែងប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈផ្លាស់ប្ដូរទៀតផង។ យើងត្រូវតែធ្វើសកម្មភាពនាបច្ចុប្បន្ននេះ ដើម្បីអនាគតដ៏ល្អប្រសើរ និងសុវត្ថិភាពជាងសម្រាប់ទាំងស្ត្រី និងកុមារី ក៏ដូចជាសម្រាប់មនុស្សគ្រប់រូបផងដែរ”។

យោងតាមការធ្វើស្ថិតិរបស់ UN Women បានឲ្យដឹងថា ស្ថានភាពអំពើហិង្សាលើស្ត្រី និងកុមារីនៅតែជាការរំលោភបំពានសិទ្ធិមនុស្សដ៏រាំរ៉ៃបំផុតនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ