យុទ្ធនាការម៉ោងផែនដី២០១៤៖ “ចូរធ្វើសកម្មភាពដើម្បីផែនដីខៀវស្រងាត់”

យុទ្ធនាការម៉ោងផែនដី២០១៤៖ “ចូរធ្វើសកម្មភាពដើម្បីផែនដីខៀវស្រងាត់” - ảnh 1
ទិដ្ឋភាពសន្និសីទកាសែតប្រកាសម៉ោងផែនដី២០១៤ (រូបថតៈ baomoi.com)


(VOVworld)-ក្រោមប្រធានបទ “ចូរធ្វើសកម្មភាពដើម្បីផែនដីខៀវស្រងាត់” យុទ្ធនាការម៉ោងផែនដី២០១៤នឹងប្រព្រឹត្តទៅក្នុងរយៈ១ម៉ោង ចាប់ពីម៉ោង២០’ ៣០នាទីដល់ម៉ោង២១’៣០នាទីថ្ងៃទី២៩មិនាខាងមុខ​ នៅជំវិញបឹង Hoan Kiem រោងមហោស្របហាណូយ មជ្ឈមណ្ឌលសន្នសីទជាតិជាដើម។ ក្នុងសន្និសីទ កាសែតបំផុសចលនានេះនាព្រឹកថ្ងៃទី៦មិនា លោក Nguyen Khac Tho អនុប្រធានអគ្គនាយកដ្ឋានថាមពលនៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម ឲ្យដឹងថា៖

        "យើងរួមគ្នាអះអាងជាមួយពិភពលោកថា ប្រជាជនវៀតណាមមានការទទួល ខុសត្រូវនិងសន្យាការពារបរិស្ថានសកលលោក សន្សំសំចៃ និងប្រើប្រាស់ប្រកប ដោយមានប្រសិទ្ធិភាពប្រភពថាមពលសម្រាប់បច្ចុប្បន្ននិងអនាគត។ អង្គការ បុគ្គលនិមួយៗ​​គប្បីរួមគ្នាអនុវត្តន៍សាររួម គឺចូរធ្វើសកម្មភាពដើម្បីផែនដីមាន ភាពខៀវស្រងាត់"។

        ចូលរួមម៉ោងផែនដីក្នុងឆ្នាំ២០១៣ វៀតណាមសន្សំសំចៃបាន៤រយពាន់ kwh ដោយឡែកនៅទីក្រុងហាណូយសន្សំសំចៃបាន២១៩ពាន់ kwh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ