យោធាអាមេរិកបញ្ជាក់ពីការស្លាប់និងរបួសនៅក្នុងការបាញ់ប្រហារនៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងកាប៊ុល

(VOVWORLD) -  នៅក្នុងសន្និសីទសារព័ត៌មាននៅសិង្ហបុរីជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លីសៀនឡុង អនុប្រធានាធិបតី Haris បានសង្កត់ធ្ងន់ថា រដ្ឋបាលប្រធានាធិបតី Biden បានបានកាត់បន្ថយបុគ្គលិកនៅស្ថានទូតក្នុងទីក្រុងកាប៊ុល និងបានជម្លៀសមនុស្សរាប់ពាន់នាក់។

យោធាអាមេរិកបញ្ជាក់ពីការស្លាប់និងរបួសនៅក្នុងការបាញ់ប្រហារនៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងកាប៊ុល - ảnh 1ប្រជាជនប្រមូលផ្តុំគ្នានៅជិតព្រលានយន្តហោះក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២១ ដើម្បីរង់ចាំការជម្លៀសចេញ (រូបថត៖ THX/TTXVN)

នៅថ្ងៃទី ២៣ ខែសីហា យោធាអាមេរិកបានចេញសេចក្តីប្រកាសមួយ ដោយបញ្ជបញ្ជាក់ពីការស្លាប់និងរបួសនៅក្នុងការបាញ់កាំភ្លើងនៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិ ក្នុងរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។ ជាពិសេសទាហានអាហ្វហ្គានីស្ថានម្នាក់ត្រូវបានស្លាប់ ខណៈមនុស្សជាច្រើននាក់ទៀតរងរបួស។ មិនមានជនជាតិអាមេរិកស្លាប់និងរបួសនៅក្នុងការបាញ់កាំភ្លើងនោះទេ។

នៅថ្ងៃដដែលអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Haris បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានផ្តោតជាពិសេសលើការជម្លៀសពលរដ្ឋអាមេរិក សម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាននិងជនអាហ្វហ្គានីស្ថាន។ នៅក្នុងសន្និសីទសារព័ត៌មាននៅសិង្ហបុរីជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លីសៀនឡុង អនុប្រធានាធិបតី Haris បានសង្កត់ធ្ងន់ថា រដ្ឋបាលប្រធានាធិបតី Biden បានបានកាត់បន្ថយបុគ្គលិកនៅស្ថានទូតក្នុងទីក្រុងកាប៊ុលនិងបានជម្លៀសមនុស្សរាប់ពាន់នាក់។

ទន្ទឹមនឹងនេះនៅថ្ងៃទី ២៣ ខែសីហា រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីស្ថានភាពនៅអាហ្វហ្គានីស្ថានដោយបញ្ជាក់ថា រដ្ឋាភិបាលថ្មីនៅក្នុងប្រទេសនេះចាំបាច់ត្រូវគោរពតាមកាតព្វ កិច្ចអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ