យន្តហោះចម្បាំងអាមេរិកជិត ១០គ្រឿង មកដល់កូរ៉េខាងត្បូងដើម្បីចូលរួមការធ្វើ សមយុទ្ធរួម

(VOVWORLD) - នាថ្ងៃទី២ ខែឧសភា កូរ៉េខាងត្បូងបានបញ្ជាក់ថា យន្តហោះចម្បាំងប្រភេទ F-22 របស់អាមេរិកបានមកដល់ប្រទេសនេះ ដើម្បីត្រៀមរៀបចំឲ្យការធ្វើសមយុទ្ធរួម រវាង អាមេរិក-កូរ៉េខាងត្បូង ទោះបីជាស្ថានភាពកូរ៉េខាងជើងកំពុងតែមានការវិវត្តន៍ជាវិជ្ជមានយ៉ាងណាក្តី។
យន្តហោះចម្បាំងអាមេរិកជិត ១០គ្រឿង មកដល់កូរ៉េខាងត្បូងដើម្បីចូលរួមការធ្វើ សមយុទ្ធរួម - ảnh 1 យន្តហោះចម្បាំងអាមេរិកជិត ១០គ្រឿង មកដល់កូរ៉េខាងត្បូងដើម្បីចូលរួមការធ្វើ សមយុទ្ធរួម

យន្តហោះចម្បាំងនេះធ្លាប់បានបញ្ជូនទៅកូរ៉េខាងត្បូងកាលពីខែធ្នូ ឆ្នាំ ២០១៧ ខណៈ ដែលទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោនបានធ្វើការសមយុទ្ធតាមជើង អាកាស ធំបំផុតក្នុង ប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី បន្ទាប់ពី កូរ៉េខាង ជើងបាន សាកល្បងបាញ់មីស៊ីលអន្តរទ្វីបដែលគេជឿថាអាចមានសមត្ថភាព ទៅដល់ប្រទេស អាមេរិក ហើយពេលនោះកូរ៉េខាងជើងបានចាត់ទុកថា សកម្មភាពធ្វើសមយុទ្ធទាំងនេះ សំដៅធ្វើការឈ្លានពានដែនដីរបស់ប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ