យុវជនច្នៃប្រឌិតបង្កើតអាជីពក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥


យុវជនច្នៃប្រឌិតបង្កើតអាជីពក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥ - ảnh 1
យុវជនច្នៃប្រឌិតបង្កើតអាជីពក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥ (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ១៤ ធ្នូ វេទិការ “យុវជនច្នៃប្រឌិតបង្កើតអាជីពក្នុង
សហគមន៍សេដ្ឋកិច្ចអាស៊ាន ២០១៥​” ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ
(វៀតណាម)។ នៅទីនេះ បណ្ដាភ្ញៀវអញ្ជើញបានចែករំលែកជាមួយបណ្ដាយុវជន វ័ក្មេងអំពីឱកាសនិងការសាកល្បងក្នុងពេលសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបាន
បង្កើតនាឆ្នាំ ២០១៥ ហើយសង្កត់ធ្ងន់ថា៖ អាជីវករវ័យក្មេងនិងយុវជនវៀតណាម
គឺជាកំលាំងពលកម្មស្នូលនិងជាកំលាំងគ្រប់គ្រងសេដ្ឋកិច្ចសំខាន់ក្នុងដំណើការ
ធ្វើសមាហរណកម្ម។ ដោយហេតុនេះ អាជីវករវ័យក្មេងនិងយុវជនត្រូវមានការ
ត្រៀមរៀបចំសំរាប់សមាហរណកម្ម។ ថ្លែងមតិនៅទីនេះ អតីតឧបនាយករដ្ឋមន្ត្រី
វៀតណាម លោក Vu Khoan បានឲ្យដឹង ថា៖

“ដើម្បីរួមវិភាគទានសំរាប់មាតុប្រទេសនិងធ្វើមាន ខ្ញុំគិតថា៖ យើងត្រូវយល់ច្បាស់ លាស់នូវចំណង់ចំណូលចិត្តនិងប្រៀបខ្លាំងរបស់ខ្លួន។ រួមជាមួយនោះ ដើម្បីបង្កើត
អាជីពយុវជនវៀតណាមត្រូវទាក់ទងផ្ទាល់ជាមួយវប្បធម៌ថ្នៃប្រឌិតសំដៅបង្កើត
របស់ថ្មីៗ ឬ សុក្រិដ ផលិតផលចាស់ៗថែមទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ