យុវជនវៀតណាមនិងរុស្ស៊ី ផ្លាស់ប្តូរបទពិសោធអំពីសកម្មភាពស្ម័គ្រចិត្ត

(VOVWORLD) -កិច្ចសន្ទនានេះទាក់ទាញបានការចូលរួមពីសំណាក់សមាជិក សមាជិកានៃសម្ព័ន្ធយុវជនរាប់រយនាក់នៃប្រទេសទាំងពីរ។
យុវជនវៀតណាមនិងរុស្ស៊ី ផ្លាស់ប្តូរបទពិសោធអំពីសកម្មភាពស្ម័គ្រចិត្ត - ảnh 1ទិដ្ឋភាពនៃ កិច្ចសន្ទនាស្ដីពីយុវជនស្ម័គ្រចិត្ត ដើម្បីសហគមន៍ - យុវជនវ័យក្មេងរួមដៃគ្នាកសាងជនបទថ្មី (រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃវេទិកាយុវជនវៀតណាម - រុស្ស៊ី ឆ្នាំ ២០១៩ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែកក្កដានោះ នាថ្ងៃទី ២៧ ខែកក្កដា នៅទីក្រុងហូជីមិញបានប្រព្រឹត្តិទៅកិច្ចសន្ទនាស្ដីពីយុវជនស្ម័គ្រចិត្ត ដើម្បីសហគមន៍ - យុវជនវ័យក្មេងរួមដៃគ្នាកសាងជនបទថ្មី។ កិច្ចសន្ទនានេះទាក់ទាញបានការចូលរួមពីសំណាក់សមាជិក សមាជិកានៃសម្ព័ន្ធយុវជនរាប់រយនាក់នៃប្រទេសទាំងពីរ។ អញ្ជើញថ្លែងនៅទីនេះ លោក Ngo Minh Hai លេខារងនៃសម្ព័ន្ធយុវជនទីក្រុង និងជាប្រធានសម្ព័ន្ធយុវជន ទីក្រុងហូជីមិញបានឲ្យដឹងថា៖

“សម្ព័ន្ធយុវជនទីក្រុងនឹងទទួលយករាល់បទពិសោធន៍ និងគម្រោង ល្អៗ របស់ យុវជន ដូចជាការចាក់បញ្ចាំងភាពយន្តជនបទ សកម្មភាពស្ម័គ្រចិត្ត នៅក្នុងពិធីរំលឹកខួបទិវាអតីតយុទ្ធជន យុទ្ធជនពលី និងទិវាជ័យជំនះ។ អាស្រ័យហេតុនេះ ជួយឲ្យយុវជនទីក្រុង ក្រេបយកនូវបទពិសោធន៍ក្នុងការអភិវឌ្ឍន៍នាពេលខាងមុខ”។

នៅក្នុងវេទិកានេះ យុវជននៃប្រទេសទាំងពីរក៏បានចែករំលែកនូវបទពិសោធន៍ស្ដីពីសកម្មភាពរបស់សម្ព័ន្ធយុវជននៅជនបទ និងសកម្មភាព ស្ម័គ្រចិត្តនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ