យុវវ័យ Da Nang ជាមួយយុវជនជាអណិកជនចូលរួមជំរុំវិស្សមកាលវៀតណាម២០១៥

យុវវ័យ Da Nang ជាមួយយុវជនជាអណិកជនចូលរួមជំរុំវិស្សមកាលវៀតណាម២០១៥ - ảnh 1
យុវវ័យ Da Nang ជាមួយយុវជនជាអណិកជនចូលរួមជំរុំវិស្សមកាលវៀតណាម២០១៥ (VOV)


        Vovworld-កម្មវិធីជួបប្រាស្រ័យយុវជនវ័យក្មេង Da Nang ជាមួយជំរុំ​វិស្សមកាលវៀតណាម២០១៥បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៣កក្កដានៅសួន​ឧទ្យាន
សមុទ្រខាងកើតទីក្រុង Da Nang។ កម្មវិធីនេះដោយគណៈកម្មាធិការរដ្ឋ​ទទួល
បន្ទុកជនវៀតណាមនៅឯបរទេសនិងក្រសួងការបរទេសសហការរៀបចំ។
យុវជននិស្សិតអណិកជននិងយុវវ័យ Da Nang ជាង១៦០នាក់បានចូលរួមល្បែង
​លេងកំសាន្តបង្ហាញនូវស្មារតីសាមគ្គីភាពរបស់យុវជនវៀតណាម។ Pham Viet
Ha អណិកជនវៀតណាមនៅសាធារណៈរដ្ឋបេឡារុសបានឲ្យដឹងថា៖

        “ពិធីជួបប្រាស្រ័យរវាងអណិកជននិងនិស្សិតយុវជនបណ្ដាខេត្តក្រុងជា​
ឱកាសល្អមួយ។​តាមរយៈសកម្មភាពដូច្នេះយើងខ្ញុំនឹងកាន់តែសាមគ្គីជាមួយគ្នា
​ថែមទៀត។ បណ្ដាមិត្តនៅក្រុង Da Nang រាក់ទាក់ ទីក្រុង Da Nang អស្ចារ្ស​ណាស់
មនុស្ស Da Nang ស្និទ្ធស្នាល៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ