រកឃើញប្រអប់ខ្មៅទី២របស់យន្តហោះធ្លាក់នៅអាលហ្សេរី

រកឃើញប្រអប់ខ្មៅទី២របស់យន្តហោះធ្លាក់នៅអាលហ្សេរី - ảnh 1
រកឃើញប្រអប់ខ្មៅទី២របស់យន្តហោះធ្លាក់នៅអាលហ្សេរី (Reuters)

        Vovworld-បណ្ដាអ្នកជំនាញការអង្គការសហប្រជាជាតិទទួលបន្ទុកការ​សង្កតការណ៍លើករណីមានស្លាក់ AH 5017 របស់ក្រុមហ៊ុនអាកាសចរណ៍ Air
Algerie របស់អាល់ហ្សេរីដែលធ្លាក់នៅភាគខាងជើងប្រទេសម៉ាលី នាថ្ងៃទី​២៦​កក្កដាបានប្រកាសបានរកឃើញប្រអប់ខ្មៅទី២របស់យន្តហោះនេះ។ ថ្លែងមតិ​ជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន អ្នកនាំពាក្យកំលាំងរក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិនៅអាល់ហ្សេរីលោក Radhia Achouri បានបញ្ជាក់ថា ប្រអប់​ខ្មៅ​ទី២ត្រូវបានអ្នកជំនាញការក្រុមរក្សាសន្តិភាពនៅម៉ាលីរកឃើញនាព្រឹកថ្ងៃទី២៦
កក្កដានៅកន្លែងយន្តហោះត្រូវធ្លាក់។​ ការរកឃើញប្រអប់ខ្មៅនេះនឹងជួយជំរុញ​ដំណើរការបញ្ជាក់មូលហេតុបណ្ដាលឡើងគ្រោះថ្នាក់។ នាបច្ចុប្បន្នប្រអប់ខ្មៅ​ទាំងពីរនេះត្រូវបានបញ្ជូនទៅទីក្រុង Gao (ម៉ាលី)ដើម្បីស្រាវជ្រាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ