រកឃើញសាកសពជនភៀសខ្លួនចំនួន១៣៣នាក់នៅឆ្នេរសមុទ្រលីប៊ី

(VOVworld)-នាថ្ងៃទី៥មិថុនា សមាគមន៍កាកបាតក្រហមលីប៊ីឲ្យដឹងថា នាពេល
 ថ្មីៗនេះ បានរកឃើញសាកសពរបស់ជនភៀសខ្លួនចំនួន១៣៣នាក់ ដែលរសាត់
អណ្តែតលើឆ្នេរសមុទ្រភាគខាងលិចប្រទេសនេះ។ អ្នកនាំពាក្យរបស់សមាគមកាក
បាទ ក្រហមលីប៊ី លោក Al –Khalis al-Bosaifi បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះ
 ជានារីភេទស្រូបយកបីភាគបួន។ ជនអភ័ព្វទាំងអស់នេះត្រូវបានរកឃើញនៅឆ្នេរ
សមុទ្រប៉ែកពាយ័ព្យនៃទីក្រុង Zuwara។​មន្ត្រីលីប៊ីបានឲ្យដឹងថែមទៀតថា ជន ភៀស
ខ្លួនដែលជួបសោកនាដកម្មនេះគឺមិនមានជាប់ខ្លួននូវអត្តសញ្ញាប័ណ្ណណា មួយសោះ
ឡើយ ដូច្នេះ ការកំណត់សញ្ជាតិគឺជួបការលំបាកខ្លាំង ប៉ុន្តែគេក៏បានអះអាង ថា
ជនភៀសខ្លួនរងគ្រោះទាំងអស់នេះ ភាគច្រើនគឺមកពីអនុតំបន់ Sahara របស់​ទ្វីប
អាហ្វ្រិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ