រោងចក្រវារីអគ្គិសនី Son La ត្រូវបានដាក់អោយដំណើការ

(VOV)_ក្រោយរយះពេល ៧ ឆ្នាំ ​សាងសង នាថ្ងៃទី ២៣ធ្នូ រោងចក្រវារីអគ្គិសនី
 Son La (នៅភាគខាងជើងវៀតណាម) ​ត្រូវបានដាក់អោយដំណើការ។ ​នាយក​
រដ្ឋមន្ត្រី​វៀត​ណាម លោកNguyen Tan Dung បានអញ្ជើញចូលរួម ​និងកាត់ខ្សែរបូរ។
 គំរោង​ការ​ណ៍វារីអគ្គិសនី Son La ជាសំណង់ស្នូលរបស់​ប្រទេសជាតិ ដែលអាចផ្គត់
ផ្គង់​បរិមាណអគ្គិសនី​ជារៀងរាល់ឆ្នាំជាង ១០ ពាន់លាន ​kWh។ថ្លែងមតិនៅទីនេះ ​
នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dungបានស្នើ សម្ព័ន្ធក្រុមហ៊ុនអគ្គិសនី
វៀតណាម ​កម្មាភិបាល ​កម្មករនៃ​ក្រុមហ៊ុនវារីអគ្គិសនី Son La គ្រប់គ្រង់ល្អ ដើម្បី
រោងចក្រ​ដំណើការប្រកប​ដោយសុវត្ថិភាព ស្ថិរភាព ពង្រីកលទ្ធផលសរុបរបស់សំណង់។ 
នាយក​រដ្ឋមន្ត្រីក៏បានបញ្ជាណែនាំគណះកម្មាធិការប្រជាជន ខេត្ត Son La, Dien
 Bien និង Lai Chau បន្តរៀបចំដីផលិតកម្ម អនុវត្តកម្មវិធីអភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោះ​ស្រាយការងារធ្វើអោយជនរួមជាតិ​ទៀតផង៕ 

រោងចក្រវារីអគ្គិសនី Son La ត្រូវបានដាក់អោយដំណើការ - ảnh 1
​នាយក​រដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dungអញ្ជើញចូលរួមពិធីបើកសម្ពោធន៍
វារីអគ្គិសនី Son La (http://truongtansang.net/)


ប្រតិកម្មទៅវិញ

ផ្សេងៗ