រោងល្ខោនតុក្តាទឹក Thang Long ទទួលស្គាល់ឯកក្តកម្មទ្វីបអាស៊ី

រោងល្ខោនតុក្តាទឹក Thang Long ទទួលស្គាល់ឯកក្តកម្មទ្វីបអាស៊ី - ảnh 1
រោងល្ខោនតុក្តាទឹក Thang Long បានរៀបចំពិធីស្វាគមព្រឹត្តិការណ៍រោងល្ខោនបានទទួលស្គាល់ ឯកក្តកម្មទ្វីបអាស៊ី (Image: VOV World)

(VOVworld) – នាព្រឹកថ្ងៃទី ១៧ តុលា នៅទីក្រុងហាណូយ រោងល្ខោនតុក្តាទឹក Thang
Long បានរៀបចំពិធីស្វាគមព្រឹត្តិការណ៍រោងល្ខោនបានទទួលស្គាល់ ឯកក្តកម្មទ្វីប
អាស៊ីគឺជារោងល្ខោនតុក្តាទឹកតែមួយគត់នៅអាស៊ីសម្តែងល្ខោនតុក្តាទឹកក្នុងរយៈ
ពេល ៣៦៥ ថ្ងៃក្នុងមួយឆ្នាំ”។ រោងល្ខោនតុក្តាទឹក Thang Long ត្រូវបានបង្កើតនាឆ្នាំ
១៩៦៩ ដោយមានក្រុមសិល្បៈករសិល្បៈការិនីចំនួន ៣០ នាក់។ ភ្ញៀវទេសចរណ៍
អន្តរជាតិដែលមកដល់ទីក្រុងហាណូយសុទ្ធតែមានបំណងទស្សនាកំសាន្តល្ខោន
តុក្តាទឹកនៅទីនេះ។ រោងល្ខោនតុក្តាទឹក Thang Long ក៏ទទួលបាន​ជោគជ័យក្នុង
ការឧទ្ទេសនាមសិល្បៈល្ខោនតុក្តាទឹកប្រពៃណីរបស់វៀតណាម ដល់មិត្តភ័ក្ត
អន្តរជាតិ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ