រញ្ជួយដីនៅជប៉ុន៖ ការខូចខាតបន្តកើនឡើង

(VOVWORLD) - យោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរជប៉ុនបានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី ២ មករា (ម៉ោងក្នុងស្រុក) មានមនុស្សយ៉ាងហោចណាស់ចំនួន ៣០ នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយកម្រិតធ្ងន់ជាបន្តបន្ទាប់បានអង្រួនឧបទ្វីប Noto ក្នុងខេត្ត Ishikawa និងខេត្តផ្សេងៗទៀតនៅតំបន់ឆ្នេរសមុទ្រនៅភូមិភាគកណ្ដាលប្រទេសនេះនាថ្ងៃទី ១ មករា។
រញ្ជួយដីនៅជប៉ុន៖ ការខូចខាតបន្តកើនឡើង - ảnh 1នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida (ទីពីរពីឆ្វេង) ថ្លែងក្នុងកិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយ។ រូបថត៖ The Yomiuri Shimbun

យោងតាមសេចក្ដីជូនដំណឹងនាថ្ងៃទី ២ មករា របស់អាជ្ញាធរជប៉ុនបានឲ្យដឹងថា ការខូចខាតដែលបណ្តាលមកពីការរញ្ជួយដីកម្រិតធ្ងន់កាលពីម្សិលមិញ (ថ្ងៃទី ១ ខែមករា) នៅក្នុងប្រទេសនេះគឺមានភាពធ្ងន់ធ្ងរណាស់។ ទោះជាយ៉ាងណាក៏ដោយ ការខូចខាតក៏អាចកាត់បន្ថយបានខ្លះដែរ ដោយសារប្រព័ន្ធព្រមានជាមុន ដែល ជប៉ុនបានកែលម្អជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

យោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរជប៉ុនបានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី ២ មករា (ម៉ោងក្នុងស្រុក) មានមនុស្សយ៉ាងហោចណាស់ចំនួន ៣០ នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយកម្រិតធ្ងន់ជាបន្តបន្ទាប់បានអង្រួនឧបទ្វីប Noto ក្នុងខេត្ត Ishikawa និងខេត្តផ្សេងៗទៀតនៅតំបន់ឆ្នេរសមុទ្រនៅភូមិភាគកណ្ដាលប្រទេសនេះនាថ្ងៃទី ១ មករា។

លើសពីនេះទៀត ការរញ្ជួយដីដំបូងដែលមានកម្រិត ៧,៦ រ៉ិចទ័រ រួមជាមួយនឹងការរញ្ជួយដីតូចៗចំនួន ១៥៥ ជាបន្តបន្ទាប់បានធ្វើឲ្យដួលរលំអគារជាច្រើន និងបណ្តាលឱ្យមានអគ្គិភ័យនៅក្នុងទីក្រុង Wajima ក្នុងខេត្ត Ishikawa ។ ប្រព័ន្ធផ្លូវថ្នល់ជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ខណៈដែលគ្រួសារជាង ៣៣ ពាន់គ្រួរគ្មានអគ្គិសនី និងទឹកប្រើប្រាស់។ អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរសៀលនេះ (ថ្ងៃទី២ ខែមករា ម៉ោងក្នុងស្រុក) នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានមានប្រសាសន៍ថា៖

“ខ្ញុំបានទទួលរបាយការណ៍បញ្ជាក់ពីការខូចខាតយ៉ាងទូលំទូលាយ រួមមានការបាត់បង់អាយុជីវិត ការបាក់អគារ ឬភ្លើងឆេះ។ ការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានដកចេញនាវេលាម៉ោង ១០ ព្រឹក ហើយយើងខ្ញុំនឹងធ្វើការឱ្យបានលឿនបំផុត ដើម្បីធានាការដឹកជញ្ជូនតាមសមុទ្រ”។

ក្រៅពីការខូចខាតនៅចំណុះរញ្ជួយគឺខេត្ត Ishikawa ការរញ្ជួយដីជាបន្តបន្ទាប់នាពេលថ្មីៗនេះក៏បានបណ្តាលឱ្យមនុស្សរងរបួស និងខូចខាតសំណង់ស្ថាបត្យកម្មជាច្រើននៅខេត្ត Niigata, Toyama, Fukui និង ខេត្ត Gifu ជិតខាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ