រដ្ឋតែងតែផ្តោតការយកចិត្តទុកដាក់ ថែទាំដល់ប្រជាជនដែលមានគុណូបការៈចំពោះប្រទេសជាតិ

(VOVWORLD) -ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជនពិការ ដែលបានលះបង់យុវវ័យ  ឈាមស្រស់និងសាច់ស្រស់របស់ ដើម្បីឯករាជ្យជាតិមាតុភូមិ។ 
រដ្ឋតែងតែផ្តោតការយកចិត្តទុកដាក់ ថែទាំដល់ប្រជាជនដែលមានគុណូបការៈចំពោះប្រទេសជាតិ - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការមានជំងឺនៅទីក្រុង Ha Nam (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២) នារសៀលថ្ងៃទី ១៩ កក្កដា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការនៅមជ្ឈមណ្ឌលគិលានុបដ្ឋាកយុទ្ធជនពិការ Duy Tien ខេត្ត Ha Nam។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជនពិការ ដែលបានលះបង់យុវវ័យ  ឈាមស្រស់និងសាច់ស្រស់របស់ ដើម្បីឯករាជ្យជាតិមាតុភូមិ។ លោក Do Van Chien បានសង្កត់ធ្ងន់ថា រដ្ឋតែងតែយកចិត្តទុកដាក់  ចំពោះប្រជាជនដែលមានគុណូបការៈដល់បដិវត្តន៍ ទទួលស្គាល់ គោរព និងដឹងគុណចំពោះការបាត់បង់ និងពលីកម្មរបស់វីរជន និងយុទ្ធជនពិការ   និងប្រជាជនដែលមានគុណូបការៈទូទាំងប្រទេសនិយាយរួម និងខេត្ត Ha Nam និយាយដោយឡែក។

សូមគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលគិលានុបដ្ឋាកយុទ្ធជនពិការ Duy Tien ថែទាំ ព្យាបាល ស្តារនីតិសម្បទា និងដោះស្រាយគោលនយោបាយជូនយុទ្ធជនពិការមានជំងឺធ្ងន់ ចំនួន ៥៨នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ