រដ្ឋធានីហាណូយរបស់វៀតណាមនិងខេត្ត Yunnan របស់ចិនជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការ

រដ្ឋធានីហាណូយរបស់វៀតណាមនិងខេត្ត Yunnan របស់ចិនជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការ - ảnh 1
កម្មវិធីសំដែងសិល្បៈរំលឹកខួបលើកទី៦៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន
(រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៨ តុលា នៅក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូខេត្ត
Yunnan របស់ចិនដឹកនាំដោយលោក Zhang Bairu អនុប្រធានគណៈកម្មាធិការអចិន្ត្រៃ
មហាសន្និបាតតំណាងប្រជាជន Yunnan លោក Le Van Hoat អនុប្រធានក្រុមប្រឹក្សា
ប្រជាជនទីក្រុងហាណូយរបស់វៀតណាម បានថ្លែងថា នេះជាដំណើរទស្សនកិច្ច
មានអត្ថន័យសំខាន់ដោយបានរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាង
ប្រទេសទាំងពីរនិងតំបន់ទាំងពីរ ជាពិសេសក្នុងកាលៈទេសៈវៀតណាមនិងចិន
មានសកម្មភាពជាច្រើនសំដៅរំលឹកខួបលើកទី៦៥ទិវាបង្កើតទំនាក់ទំនងការទូត។
រីឯខ្លួនវិញ លោក Zhang Bairu បានជឿជាក់ថា ភាគីទាំងពីរនឹងបន្តរក្សា ទំនាក់ទំនង
មិត្តភាពដ៏ស្អិតរមួត ជាពិសេសគឺនៅពេល Yunnan និងហាណូយ កំពុងជាសមាជិក
នៃវេទិការសហប្រតិបតិ្តការរួមរបៀងសេដ្ឋកិច្ច៥ខេត្តរួមមាន Lao Cai Ha Noi
Hai Phong Quang Ninh របស់វៀតណាមនិង Yunnan របស់ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ