រដ្ឋប្រហារនៅនីហ្សេ៖ របបយោធាបដិសេធមិនទទួលជួបជាមួយគណៈប្រតិភូអ្នកចរចាអន្តរជាតិ

(VOVWORLD) - ដើម្បីត្រៀមខ្លួនសម្រាប់សេណារីយ៉ូ ដែលប្រទេសជិតខាងធ្វើអន្តរាគមន៍យោធា របបយោធាដែលបង្កើតឡើងដោយភាគីរដ្ឋប្រហារនៅនីហ្សេ បានបន្តពង្រឹងវិធានការតបត រួមទាំងការចល័តទ័ពបន្ថែមទៀត និងអាវុធនៅតាមមូលដ្ឋានដើម្បីការពាររដ្ឋធានី Niamey។ 
រដ្ឋប្រហារនៅនីហ្សេ៖ របបយោធាបដិសេធមិនទទួលជួបជាមួយគណៈប្រតិភូអ្នកចរចាអន្តរជាតិ - ảnh 1ថ្នាក់ដឹកនាំរបបយោធាក្នុងប្រទេសនីហ្សេ បន្ទាប់ពីពលប្រហារកាលពីថ្ងៃទី២៦ ខៃកក្កដា។ រូបថត៖ Balima Boureima/REUTERS

ជាពិសេស ក្បួនរថយន្តយោធាប្រមាណ៤០គ្រឿង និងរថយន្តដឹកទាហានដែលចល័តមកពីតំបន់ជាច្រើនបានមកដល់ទីក្រុង Niamey នៅយប់ថ្ងៃទី៧ ខែសីហា។

ទន្ទឹមនឹងការដាក់ពង្រាយកងកម្លាំងការពាររដ្ឋធានី របបយោធានៅនីហ្សេនៅតែបន្តបង្ហាញជំហរតឹងតែងក្នុងការប្រឈមមុខនឹងសម្ពាធអន្តរជាតិ។ មេដឹកនាំយោធារបស់នីហ្សេបានបដិសេធមិនទទួលជួបជាមួយគណៈប្រតិភូចរចាពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ដែលត្រូវបានបញ្ជូនទៅ Niamey កាលពីម្សិលមិញ។ គណៈប្រតិភូរួមមានទាំងតំណាងទាំងអង្គការសហប្រជាជាតិ និងសហភាពអាហ្វ្រិក។

នៅក្នុងបម្រែបម្រួលផ្សេងទៀត តាមគម្រោង នៅថ្ងៃស្អែក (១០ សីហា) ECOWAS នឹងរៀបចំកិច្ចប្រជុំកំពូលបន្ទាប់នៅទីក្រុង Abuja ប្រទេសនីហ្សេ ដើម្បីពិភាក្សាអំពីវិធីដោះស្រាយវិបត្តិនៅនីហ្សេ។ អ្នកវិភាគក្នុងតំបន់ជាច្រើនវាយតម្លៃថា កិច្ចប្រជុំនេះនឹងធ្វើការសម្រេចចិត្តជាផ្លូវការចុងក្រោយស្តីពីផែនការអន្តរាគមន៍យោធានៅក្នុងប្រទេសនីហ្សេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ