រដ្ឋប្រហារនៅនីហ្សេ៖ របបយោធាបានចោទប្រកាន់ "ប្រទេសអមិត្តមួយ" ត្រៀមរៀប​ចំការវាយប្រហារ

(VOVWORLD) - ដើម្បីទប់ស្កាត់ការធ្វើអន្តរាគមន៍យោធាពីភាគី ECOWAS របបយោធានៅនីហ្សេបានបិទដែនអាកាសតាំងពីយប់ថ្ងៃទី ៦ ខែសីហា ហើយបានអនុវត្តន៍វិធានការជាច្រើននៅក្នុងរដ្ឋធានី Niamey ។
រដ្ឋប្រហារនៅនីហ្សេ៖ របបយោធាបានចោទប្រកាន់ កងទ័ពនីហ្សេរីយ៉ាបានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីជាប់ឆ្នោត។ រូបថត៖ រ៉យទ័រ

មួយថ្ងៃបន្ទាប់ពីផុតកំណត់ឱសានវាទរយៈពេល ៧ ថ្ងៃដែលសហគមន៍សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាហ្វ្រិកខាងលិច(ECOWAS) បានដាក់ចេញសម្រាប់ភាគីរដ្ឋប្រហារនៅនីហ្សេ នាថ្ងៃទី ៧ ខែកក្កដា របបយោធាដែលដឹកនាំដោយភាគីរដ្ឋប្រហារបានចោទប្រកាន់ "ប្រទេសអមិត្តមួយ" កំពុងត្រៀមរៀបចំការវាយប្រហារលើនីហ្សេ។ យោងតាមទូរទស្សន៍ជាភាសាអារ៉ាប់ Al Arabiya សេចក្តីប្រកាសដែលចេញផ្សាយដោយក្រុមប្រឹក្សាជាតិការពារមាតុភូមិមិនបានផ្តល់ព័ត៌មានលម្អិតណាមួយនៃការវាយប្រហារដែល “ប្រទេសអមិត្តមួយ” កំពុងត្រៀមរៀបចំ ប៉ុន្តែបានអះអាងថា កងកម្លាំងប្រដាប់អាវុធនីហ្សេបានត្រៀមខ្លួនជាស្រេចចាត់វិធានការតបតវិញ។

មុននេះ ដើម្បីទប់ស្កាត់ការធ្វើអន្តរាគមន៍យោធាពីភាគី ECOWAS របបយោធានៅនីហ្សេបានបិទដែនអាកាសតាំងពីយប់ថ្ងៃទី ៦ ខែសីហា ហើយបានអនុវត្តន៍វិធានការជាច្រើននៅក្នុងរដ្ឋធានី Niamey ។

កាលពីម្សិលមិញដដែល របបយោធាម៉ាលីបានបញ្ជូនគណៈប្រតិភូផ្លូវការទៅកាន់ទីក្រុង Niamey ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយរបបយោធានីហ្សេ។ យោងតាមទូរទស្សន៍ជាភាសាអារ៉ាប់ Al Arabiya បានឲ្យដឹងថា ក្រៅពីមន្ត្រីយោធាម៉ាលី គណៈប្រតិភូសាមគ្គីភាពជាមួយនីហ្សេក៏មានតំណាងយោធា Burkina Faso ដែលជាប្រទេសរួមជាមួយម៉លីចេញសេចក្តីថ្លែងការណ៍រួមដោយចាត់ទុករាល់សកម្មភាពអន្តរាគមន៍យោធានៅនីហ្សេគឺជាការប្រកាសសង្គ្រាមប្រឆាំងនឹងប្រទេសទាំងពីរ។

នាថ្ងៃដដែល អ្នកនាំពាក្យរបស់សហគមន៍សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) បានប្រកាសថា ប្លុកនេះបានសម្រេចកោះប្រជុំកំពូលវិសាមញ្ញលើកទី ២ របស់ ECOWAS នាថ្ងៃទី ១០ ខែសីហា ដើម្បីពិភាក្សាអំពីដំណោះស្រាយចំពោះវិបត្តិនៅនីហ្សេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ