រដ្ឋប្រហារនៅស៊ូដង់៖ AU ផ្អាកសមាជិកភាពរបស់ស៊ូដង់

(VOVWORLD) - AU បានរិះគន់យ៉ាងខ្លាំងដល់រដ្ឋប្រហារនៅស៊ូដង់ ហើយសម្រេចចិត្តផ្អាកការ ចូលរួមរបស់ស៊ូដង់ក្នុងប្រតិបត្តិការទាំងអស់របស់ AU ដរាបណាកងទ័ពផ្ទេរអំណាច ដល់រដ្ឋអំណាចស៊ីវិលវិញ។
រដ្ឋប្រហារនៅស៊ូដង់៖ AU ផ្អាកសមាជិកភាពរបស់ស៊ូដង់ - ảnh 1កម្លាំងសន្តិសុខស៊ូដង់ធ្វើល្បាតនៅទីក្រុង Khartoum។ (រូបថត៖ AFP/TTXVN)
នៅថ្ងៃទី២៧ ខែតុលា សហភាពអាហ្វ្រិក (AU) ឲ្យដឹងថា បានផ្អាកសមាជិកភាព របស់ស៊ូដង់ដរាបណារដ្ឋអំណាចស៊ីវិលត្រូវបានស្ដារឡើងវិញ ព្រមទាំងថ្កោលទោស អំពើធ្វើរដ្ឋប្រហាររបស់កងទ័ពប្រទេសនេះ ដោយចាត់ទុកនោះគឺ “ការរំលោភបំពាន លើរដ្ឋធម្មនុញ្ញ”។
AU បានរិះគន់យ៉ាងខ្លាំងដល់រដ្ឋប្រហារនៅស៊ូដង់ ហើយសម្រេចចិត្តផ្អាកការ ចូលរួមរបស់ស៊ូដង់ក្នុងប្រតិបត្តិការទាំងអស់របស់ AU ដរាបណាកងទ័ពផ្ទេរអំណាច ដល់រដ្ឋអំណាចស៊ីវិលវិញ។
មុននោះ AU ធ្លាប់បានផ្អាកសមាជិកភាពរបស់ស៊ូដង់កាលពីខែមិថុនាឆ្នាំ២០១៩ បន្ទាប់ពីផ្ទុះឡើងអំពើហឹង្សានៅក្នុងបាតុកម្មនៅទីក្រុង Khartoum។ សមាជិកភាព AU របស់ស៊ូដង់ត្រូវបានស្ដារឡើងវិញ ៣ ខែក្រោយមក បន្ទាប់ពីនាយករដ្ឋមន្រ្តីស៊ូដង់នៅ ពេលនោះគឺលោក Abdallah Hamdok បានប្រកាសជាផ្លូវការពីគណៈរដ្ឋមន្រ្តីដំបូង គិតចាប់តាំងពីពេលដែលលោកប្រធានាធិបតី Omar al-Bashir ត្រូវផ្ដួលរំលំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ