រដ្ឋាភិបាលកូរ៉េខាងត្បូងអនុម័តលើកិច្ចព្រមព្រៀងកំពូលអន្តរកូរ៉េ

(VOVWORLD) -សេចក្តីប្រកាសទីក្រុងព្យុងយ៉ាងគឺសំដៅអនុវត្តន៍សេចក្ដីថ្លែងការ Panmunjom នាខែមេសា ហើយការដែលរដ្ឋសភាផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្របដណ្ដប់ជាង គឺបានន័យថាកិច្ចព្រមព្រៀងតូចតាចជាងក៏ស្របច្បាប់ផងដែរ។
រដ្ឋាភិបាលកូរ៉េខាងត្បូងអនុម័តលើកិច្ចព្រមព្រៀងកំពូលអន្តរកូរ៉េ - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un

នាថ្ងៃទី ២៣ ខែតុលា រដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្ដល់សច្ចាប័នសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un កាលពីខែកញ្ញាកន្លងទៅនៅព្យុងយ៉ាង។ តាមនីតិវិធី ក្រោយពីជំហាននេះ ឯកសារខាងលើនឹងត្រូវបានដាក់ជូនប្រធានាធិបតិ លោក Moon Jae-in ដើម្បីចុះហត្ថលេខាផ្ដល់សច្ចាប័ន។

កាយវិការនេះបានធ្វើឡើង ក្រោយពីពេលដែលក្រសួងច្បាប់រដ្ឋាភិបាលកូរ៉េខាងត្បូងបានសន្និដ្ឋានថាសេចក្តីថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាងគឺមិនចាំបាច់ត្រូវមានការស្រុះចិត្តគំនិតរបស់រដ្ឋសភា ដើម្បីផ្ដល់សច្ចាប័នឡើយ។

តាមក្រសួងច្បាប់រដ្ឋាភិបាលថា សេចក្តីប្រកាសទីក្រុងព្យុងយ៉ាងគឺសំដៅអនុវត្តន៍សេចក្ដីថ្លែងការ Panmunjom នាខែមេសា ហើយការដែលរដ្ឋសភាផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្របដណ្ដប់ជាង គឺបានន័យថាកិច្ចព្រមព្រៀងតូចតាចជាងក៏ស្របច្បាប់ផងដែរ។

នាថ្ងៃដដែល រដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុម័តលើកិច្ចព្រមព្រៀងយោធាមួយ ដែលទទួលបាននៅក្នុងជំនួបកំពូលនាខែកញ្ញាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ