រដ្ឋាភិបាលកូឡុំប៊ីនិង FARC ទទួលបានកិច្ចព្រមព្រៀងសន្តិភាពថ្មី

រដ្ឋាភិបាលកូឡុំប៊ីនិង FARC ទទួលបានកិច្ចព្រមព្រៀងសន្តិភាពថ្មី - ảnh 1
តំណាង FARC (ខាងឆ្វេង) និងតំណាងរដ្ឋាភិបាលកូឡុំប៊ីនៅជំនួបចរចារ (រូបថត៖BBC)

(VOVworld) - ៦សប្ដាហ៍ក្រោយពីកិច្ចព្រមព្រៀងសន្តិភាពដំបូងត្រូវបានច្រាន
ចោលតាមលទ្ធផលនៃការបោះប្រជាមតិនោះ រដ្ឋាភិបាលកូឡុំប៊ីនិងកងកម្លាំងប្រដាប់
អាវុធបដិវត្តន៍កូឡុំប៊ី (FARC) នាថ្ងៃទី១២ វិច្ចិកា ប្រកាសថា ភាគីទាំងពីរ បានឯកភាព
លើកិច្ចព្រមព្រៀងសន្តិភាពថ្មីមួយសំដៅបញ្ចប់សង្គ្រាមស៊ីវិលដែល អូសបន្លាយក្នុង
អំឡុង៥២ឆ្នាំកន្លងទៅនៅប្រទេសអាមេរិកឡាទីននេះ។សេចក្ដី ថ្លែងការណ៍របស់
ភាគីទាំងពីរលើកច្បាស់ថា កិច្ចព្រមព្រៀងថ្មីបានគួបផ្សំសំណើរ ជាច្រើនពីភាគីទាំង
ពីរ ព្រមទាំងអំពាវនាវឲ្យប្រជាជនកូឡុំប៊ីក៏ដូចជាសហគមន៍ អន្តរជាតិគាំទ្រកិច្ចព្រម
ព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនេះឲ្យបានឆាប់ រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ