រដ្ឋាភិបាលជម្រុញធ្វើកំណែទម្រង់បែបបទរដ្ឋបាលលើកកំពស់ការប្រកួប្រជែងដើម្បីសហគ្រាសអភិវឌ្ឍន៍និរន្តរភាព

 រដ្ឋាភិបាលជម្រុញធ្វើកំណែទម្រង់បែបបទរដ្ឋបាលលើកកំពស់ការប្រកួប្រជែងដើម្បីសហគ្រាសអភិវឌ្ឍន៍និរន្តរភាព - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិនៅក្នុងវេទិកា

(VOVworld)-វេទិកាសហគ្រាសអភិវឌ្ឍន៍និរន្តរភាពវៀតណាម២០១៦ ក្រោមប្រធាន
 បទ “ច្នៃប្រឌិតដើម្បីអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាព”បានបើក​នាព្រឹកថ្ងៃទី៨
 វិច្ឆិកានៅទីក្រុងហាណូយ។ ថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc
Dam បានឲ្យដឹងថា នាពេលខាងមុខ រដ្ឋាភិបាលនឹងជម្រុញការធ្វើកំណែទម្រង់បែប
បទ រដ្ឋបាល បង្កើតយន្តការលើកទឹកចិត្តឲ្យសហគ្រាសលើកកំពស់ការប្រកួតប្រជែង
និង អភិវឌ្ឍន៍ប្រកប​ដោយនិរន្តរភាព។​លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

        “រដ្ឋាភិបាលស្នើរឲ្យក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ត្រូវជួលសេវាកម្មបច្ចេកវិទ្យា
ព័ត៌មានដើម្បីផ្គត់ផ្គងសេវាកម្មរដ្ឋបាលសាធារណៈ។ ដោយហេតុនេះ​រដ្ឋាភិបាលក៏បាន
 អំពាវនាវឲ្យជម្រុញការរៀបចំរចនាសម្ព័ន្ធសហគ្រាសឡើងវិញ និងអនុវត្តការធ្វើភាគ
ហ៊ុនភាវូបនីយកម្មជាក់ស្តែង។នាបច្ចុប្បន្ន ទីផ្សារសេវាកម្មបានបើកទ្វារសម្រាប់សហ
គ្រាសហើយរដ្ឋាភិបាលមានបំណងថា សហគ្រាសនឹងផ្តោតសំខាន់លើវិស័យអប់រំ
និងសុខាភិបាលជាដើម។​ប្រសិនបើយើងមានទស្សនវិស័យយូរអង្វែង នេះនឹងជាវិស័យ
វិនិយោគប្រកបដោយនិរន្តរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ