រដ្ឋាភិបាលដឹកនាំការងារជំនះពុះពារនូវផលវិបាកបណ្តាលមកពីទឹកជំនន់

(VOVWORLD) - ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបន្តអនុវត្តដំណោះស្រាយនិងភារកិច្ចជាបន្តបន្ទាប់ដើម្បីកាត់បន្ថយការខូចខាតនិងការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន។
រដ្ឋាភិបាលដឹកនាំការងារជំនះពុះពារនូវផលវិបាកបណ្តាលមកពីទឹកជំនន់ - ảnh 1គ្រប់មធ្យោបាយព្យាយាមស្វែងរកជនរងគ្រោះក្នុងការបាក់ដីនៅខេត្ត Quang Tri (រូបថត៖ TTXVN)

នាថ្ងៃទី ១៨ ខែតុលា លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចចិត្ត ដោយប្រគល់ឲ្យក្រសួងហិរញ្ញវត្ថុ ផ្តល់អង្ករឥតគិតថ្លៃចំនួន ៤.០០០ តោនពីប្រភពទុនបម្រុងជាតិ ជូនដល់ខេត្តមួយចំនួនដូចជា៖ Quang Binh, Quang Tri, Thua Thien Hue, Quang Nam ដើម្បីជួយឧបត្ថម្ភបន្ធូរបន្ថយភាពអត់ឃ្លាន សម្រាប់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនិងទឹកជំនន់។

ក្នុងថ្ងៃដដែលនេះ លោកនាយករដ្ឋមន្រ្តីក៏មានសារទូរលេខ ស្តីពីការជួយសង្គ្រោះបន្ទាន់និងជំនះពុះពារនូវផលវិបាកនៃការរអិលបាក់ដី នៅតំបន់វារីអគ្គីសនី Rao Trang ៣ ខេត្ត Thua Thien Hue និងគណៈ ប្រតិភូសេដ្ឋកិច្ច - ការពារជាតិលេខ ៣៣៧  ចំណុះយោធាភូមិភាគទី ៤ នៃខេត្ត Quang Tri។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបន្តអនុវត្តដំណោះស្រាយនិងភារកិច្ចជាបន្តបន្ទាប់ដើម្បីកាត់បន្ថយការខូចខាតនិងការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន។

នាថ្ងៃទី ១៨ ខែតុលា ក្រុមការងារដឹកនាំដោយឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានធ្វើដំណើរទៅកាន់ខេត្ត Quang Tri ដើម្បីដឹកនាំការងារជំនះពុះពារផលវិបាកបណ្តាលមកពីទឹកជំនន់។ លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានចុះសួរសុខទុក្ខនិងលើកទឹកចិត្តប្រជាជននៅឃុំ Thanh An ស្រុក Cam Lo ខេត្ត Quang Tri ។

យោងតាមរបាយការណ៍រហ័សរបស់គណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ គិតត្រឹមម៉ោង ១៨ ថ្ងៃទី ១៨ ខែតុលា មានមនុស្សចំនួន ៨៤ នាក់ត្រូវស្លាប់ មនុស្សចំនួន ៣៨ នាក់បានបាត់ខ្លួនដោយសារទឹកជំនន់នៅតំបន់ភាគកណ្តាល។ ជាងនេះទៅទៀត ផ្ទះជិត ៥៣.០០០ ខ្នងត្រូវបានជន់លិច  ផ្ទះចំនួន ២៤ ពាន់ខ្នង ត្រូវរងការខូចខាតនិងបាក់រលំ។ ខេត្តនានាពីខេត្ត Quang Binh ដល់ Thua Thien Hue បានជម្លៀសប្រជាជនជិត ១១.៥០០ គ្រួសារ ដោយមានមនុស្សជាង ៣៥.០០០ នាក់ ទៅដល់កន្លែងសុវត្ថិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ