រដ្ឋាភិបាលថៃនិងក្រុមពួកឧទ្ទាមប៉ែកខាងត្បូងចាប់ផ្តើមការចរចារឡើងវិញ នាខែកញ្ញា


រដ្ឋាភិបាលថៃនិងក្រុមពួកឧទ្ទាមប៉ែកខាងត្បូងចាប់ផ្តើមការចរចារឡើងវិញ នាខែកញ្ញា - ảnh 1
រដ្ឋាភិបាលថៃនិងក្រុមពួកឧទ្ទាមប៉ែកខាងត្បូងចាប់ផ្តើមការចរចារឡើងវិញ នាខែកញ្ញា (VNA)

(VOVworld) – នាថ្ងៃទី ២៣ សីហា សារព័ត៌មានថៃបានដកស្រង់ប្រភពព័ត៌មានពី
 មជ្ឈដ្ឋានមន្ត្រីម៉ាឡេស៊ីបានឲ្យដឹងថា៖ ការចរចាររវាងរាជរដ្ឋាភិបាលថៃនិងក្រុម
ពួកឧទ្ទាមប៉ែកខាងត្បូងប្រទេសនេះនឹងត្រូវបានចាប់ផ្តើមឡើងវិញនាខែកញ្ញា
 ខាងមុខនៅរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី បន្ទាប់ពីភាគីទាំងពីរបាន
ឯកភាពអំពីខ្លឹមសារសំខាន់ៗក្នុងការចរចារនេះ។ ក្នុងជំនួបនាថ្ងៃទី ២៧ មេសា
មក គណៈប្រតិភូរដ្ឋាភិបាលថៃបានបដិសេធបណ្ដាខ្លឹមសារដែលត្រូវបានឯកភាព
មុននេះ។ តាមនោះ បណ្ដាក្រុមពួកផ្តាច់ខ្លួនឥស្លាមចង់ឲ្យរដ្ឋាភិបាលមជ្ឈឹមទទួល
 ស្គាល់គេគឺជាសមាជិកនៃអង្គការ Mara Patani មិនមែនជា  «មនុស្សមានទស្សនៈ
 វិស័យខុសពីគ្នារដ្ឋាភិបាល» ទេ។ ក្រៅពីនោះ រដ្ឋអំណាចបាំងកកបានបដិសេធ
 កាទាមទាអភ័យឯកច័ន្ធសំរាប់តំណាងនៃក្រុមពួកឧទ្ទេសមចូលរួមការចរចារ
សន្តិភាព។ ស្តីពីយថាទស្សន៍នៃការចរចារខាងមុខ អ្នកនាំពាក្យរបស់អង្គការ
Mara Patani បានសម្តែងថា៖ ការចាប់ផ្តើមការចរចារសន្តិភាពនឹងជួយពន្លឿន
ដោះស្រាយបញ្ហាសំខាន់ៗនៅសេសសល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ