រដ្ឋាភិបាលថ្មីរបស់អ៊ីតាលីបន្តឈ្នះក្នុងការបោះឆ្នោតទំនុកទុកចិត្តនៅព្រឹទ្ធសភា

រដ្ឋាភិបាលថ្មីរបស់អ៊ីតាលីបន្តឈ្នះក្នុងការបោះឆ្នោតទំនុកទុកចិត្តនៅព្រឹទ្ធសភា - ảnh 1
នាយករដ្ឋមន្រ្តីថ្មីរបស់អ៊ីតាលីលោក Paolo Gentiloni (កណ្ដាល) អញ្ជើញថ្លែងមតិចំពោះមុខសម័យបោះឆ្នោតរបស់ព្រឹទ្ធសភា (រូបថត៖EPA/TTXVN)

(VOVworld) - រដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្រ្តីថ្មីរបស់អ៊ីតាលីលោក Paolo
 Gentiloni នាថ្ងៃទី១៤ ធ្នូ បន្តដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតទំនុកទុកចិត្តនៅ
ព្រឹទ្ធសភា ដោយទទួលបានសម្លេងគាំទ្រចំនួន១៦៩និងសម្លេងប្រឆាំងចំនួន៩៩។
បណ្ដាសមាជិកសភានៃគណៈបក្សសម្ព័ន្ធភាគខាងជើងប្រឆាំងបន្តធ្វើពហិការដោយ
មិនចូលរួមការបោះឆ្នោតនោះឡើយ។
មុននោះ នាថ្ងៃទី១៣ ធ្នូ រដ្ឋាភិបាលរបស់លោក Gentiloni ក៏ដណ្ដើមបានជ័យ
ជំនះក្នុងការបោះឆ្នោតទំនុកទុកចិត្តនៅសភាជាន់ទាប។ដោយលទ្ធផលពោលខាង
លើ ស្ថានភាពនយោបាយនៅអ៊ីតាលីបានស្ដារស្ថិរភាពឡើងវិញ ហើយ រដ្ឋាភិបាល
ថ្មីអាចចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ