រដ្ឋាភិបាលធ្វើសកម្មភាពគឺផ្នែកកសិកម្មក៏ត្រូវធ្វើសកម្មភាពដែរ

(VOVWORLD) -រដ្ឋាភិបាលធ្វើសកម្មភាពគឺផ្នែកកសិកម្មក៏ត្រូវធ្វើសកម្មភាពដែរ។ នេះជាអនុសាសន៍ របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅក្នុងសន្និសីទបូកសរុបរបស់ផ្នែក កសិកម្មឆ្នាំ២០១៧និងអនុវត្តភារកិច្ចឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនាថ្ងៃទី៤ មករានៅទី ក្រុងហាណូយ។
រដ្ឋាភិបាលធ្វើសកម្មភាពគឺផ្នែកកសិកម្មក៏ត្រូវធ្វើសកម្មភាពដែរ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងចូលរួមក្នុងសន្និសីទ

អញ្ជើញវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលផ្នែកកសិកម្មទទួលបានក្នុងឆ្នាំ ២០១៧នោះ នាយករដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញនូវកំហុសនៅ សេសសល់។ ស្តីពី ភារកិច្ចសម្រាប់ផ្នែកកសិកម្មនាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

        “ទិសដៅសម្រាប់ឆ្នាំ២០១៨គឺត្រូវបង្កើតឡើងការផ្លាស់ប្តូរសកម្មនិងជាក់ស្តែង ក្នុងការរៀបចំឡើងវិញផ្នែកកសិកម្ម។ ប្រមូលផ្តុំអភិវឌ្ឍន៍ផលិតកម្មទ្រង់ទ្រាយធំ អនុ វត្តបច្ចេកវិទ្យាខ្ពស់ ឆ្លៀតយកឱកាសនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ជម្រុញខ្លាំង ការកសាងជនបទថ្មី ដោយផ្សាភ្ជាប់ជាមួយការលើកកំពស់សមត្ថភាពប្រកួតប្រជែង លើកកំពស់ជីវភាពទាំងខាងសំភារៈនិងស្មារតីរបស់ប្រជាជនជាពិសេស គឺបង្កើន កំណើនទិន្នផលកសិកម្មផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ